ធ្លាយដំណឹងថា លោក Solskjaer កំពុងពិភាក្សាជាមួយក្លឹបនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាលោក Solskjaer កំពុងពិភាក្សាជាមួយក្លឹប Leicester ជុំវិញការត្រលប់មកដឹកនាំក្លឹបនៅ Premier League វិញ។ ក្លឹប Leicester បានទាក់ទងទៅកាន់អតីតគ្រូបង្វឹក Manchester United ខណៈពេលដែលពួកគេត្រូវការអ្នកចាត់ការថ្មីមកជំនួសកន្លែងរបស់លោក Enzo Maresca ដែលទៅចូលរួមជាមួយនឹងក្លឹប​ Chelsea។

Solskjaer-Carrick-Man-Utd

លោក Solskjaer ត្រូវបានបញ្ជាក់ថាធ្លាប់បានខកខានការងារនៅក្លឹប Leciester ម្តងហើយកាលពីរដូវកាលមុន ហើយក្លឹបក៏តែងតាំងលោក Maresca ជំនួសវិញ។ គាត់នៅតែចាប់អារម្មណ៍ចំពោះការងារមួយនេះនៅក្លឹប Leciester City ដដែរ។ គាត់បានបដិសេធការផ្តល់ជូនជាច្រើនចាប់តាំងពីចាកចេញពីក្លឹប United ក្នុងឆ្នាំ២០២១ ប៉ុន្តែអាចត្រូវបានល្បួងឱ្យត្រលប់ទៅប្រទេសអង់គ្លេសវិញនៅកីឡដ្ឋាន King Power ។

Solskjaer ធ្លាប់បានពិភាក្សាជាមួយក្លឹបនៅស៊ុយអែត និងកាណាដា ខណៈដែលគាត់ចង់ត្រលប់មកធ្វើការដឹកនាំវិញ ប៉ុន្តែគ្មានការផ្តល់ជូនណាមួយដែលទាក់ទាញបុរសសញ្ជាតិន័រវេសរូបនេះមកទល់ពេលនេះ។ វានៅតែត្រូវបានមើលឃើញថា តើក្លឹប Leicester ធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេឬយ៉ាងណា ខណៈពួកគេក៏ចាប់អារម្មណ៍ទៅលើលោក Maurizio Sarri ប៉ុន្តែត្រូវបានគេរាយការណ៍ថាគាត់បានបដិសេធសម្រាប់សំណើរនេះ។

Leicester

ក្លឹប Leicester កំពុង​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល Premier League បន្ទាប់​ពី​ត្រូវ​បាន​ប្រម៉ូតពី Championship។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Leicester ក៏អាចប្រឈមមុខនឹងការកាត់ពិន្ទុសម្រាប់រដូវកាលនេះ ដោយសារតែបំពានច្បាប់ PSR៕

Previous articleកីឡាករ Kvaratskhelia បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅបារាំង
Next articleបញ្ហានៅក្លឹប Barca នៅតែបន្ត!! ស្របពេលភាពខ្មៅងងឹតថ្មី បានកើតឡើងនៅក្លឹបមួយនេះ