លោក FELIX G.DALMAS បង្ហាញចំណាប់អារម្មណ៍របស់ខ្លួន មុនការប្រកួតជាមួយជម្រើសជាតិម៉ុងហ្គោលី

ភ្នំពេញ៖ លោក FELIX G.DALMAS គ្រូបង្វឹកក្រុមជម្រើសកម្ពុជាក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសម៉ុងហ្គោលី នៅប្រទេសម៉ុងហ្គោលី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖

“សូមអរគុណម៉ុងហ្គោលីដែលបានទទួលយើងយ៉ាងល្អ ហើយរីករាយដែលបានមកទីនេះ បន្ទាប់ពីការប្រកួតនៅទឹកដីកម្ពុជាយើងបានហោះមកទីនេះភ្លាមៗហើយយើងមានពេលសម្រាកតិច ប៉ុន្តែយើងបានរៀបក្រុមឡើងវិញ ដើម្បីតទល់ជាមួយម៉ុងហ្គោលី។

កាលពីប្រកួតមុន ដោយសារមានភ្លៀងធ្លាក់នៅទីលានធ្វើអោយការប្រកួតមានការពិបាកបន្តិចសម្រាប់ក្រុមទាំងពីរ តែប្រកួតស្អែកនេះយើងត្រូវបានព្យាយាមសម្របជាមួយអាកាសធាតុត្រជាក់វិញ។ យើងនឹងបន្តរៀបចំក្រុមអោយបាល្អជាងមុន ព្រោះម៉ុងហ្គោលីជាក្រុមមួយដ៏ល្អគេបានបង្កការលំបាកកាលលេងនៅទឹកដីរបស់យើង ហើយយើងជឿជាក់ថាការប្រកួតថ្ងៃស្អែកជាការប្រកួតមួយដែលតានតឹង”៕

May be an image of 1 person and text

Previous articleលោក ភា សុភក្រ្តា ត្រូវបានតែងតាំងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ
Next articleMan Utd នៅតែប្រកាន់ជំហរមួយនេះសម្រាប់អនាគតរបស់ Sancho