ភ្នំពេញ៖ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការណ៍របស់ក្លឹបបាល់ទាត់ វិសាខា បានបង្ហោះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះថា៖
“ក្លិបរបស់យើង មានកិត្ដិយសសូមជម្រាបបងប្អូនអ្នកគាំទ្រថា ដោយមានការព្រមព្រៀងរវាងភាគីក្លិបទាំងពីរ និងសាមីខ្លួនផ្ទាល់ ពួកយើងបានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាកររួមមានកីឡាករ ចាន់ សារ៉ាពេជ្រ, សន សុវត្ថិ និង លីន តារាដេវិត្យ ទៅកាន់សមាគមក្លិបបាល់ទាត់ ឡាហ្វ ខេត្តព្រះសីហនុ ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល សម្រាប់ឆ្នាំ២០២៤/២៥ ។ ពួកយើងទាំងអស់គ្នា សូមជូនពរអ្នកទាំងបី ជួបតែសំណាងល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជាមួយក្លិបដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ”៕