បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich និង Fulham នៅតែបន្តការទំនាក់ទំនងគ្នាដដែរសម្រាប់ការផ្ទេរ Joao Palhinha បើទោះបីជាមិនទាន់មានការព្រមព្រៀងណាមួយទៅលើតម្លៃខ្លួនក៏ដោយ។
គួរបញ្ជាក់ថាសំណើរផ្ទេរលើកទី២ ដែលក្រុម Bayern បានផ្ញើរទៅកាន់ Fulham កាលពីថ្ងៃអង្គារ៍ត្រូវបានបដិសេធហើយ ប៉ុន្តែផែនការរបស់ក្លឹប Bayern នៅដដែរ ដោយនៅតែចង់បានកីឡាករ Palhinha ដដែរ ហើយកីឡាកររំពឹងយ៉ាងពេញលេញថានឹងទទួលបានភ្លើងខៀវ៕