បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter Milan និងជួបប្រជុំជាថ្មីជាមួយក្លឹប Genoa ដើម្បីអាចបញ្ចប់នៅកិច្ចព្រមព្រៀងក្នុងការផ្ទេរយកអ្នកចាំទី Josep Martinez។
ការពិភាក្សាកំពុងធ្វើឡើងជាបន្តបន្ទាប់ អំពីកីឡាករដើម្បីរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងផ្ទេរ ខណៈដែលកីឡាកររ Martinez បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Inter រួចហើយកាលពីសប្តាហ៍មុន៕