គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម១៦ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន មុនការប្រកួតជាមួយមីយ៉ានម៉ា

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងសន្និសីទសារព័ត៌មានត្រៀមសម្រាប់ការប្រកួតពានរង្វាន់ ASEAN U16 Boys’ Championship 2024 នៅថ្ងៃស្អែកនេះ លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម១៦ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖

“ជំរាបសួរខ្ញុំបាទឈ្មោះ KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម១៦ឆ្នាំ ហើយខ្ញុំមកពីសហព័ន្ធបាល់ទាត់ជប៉ុន (JAPAN FOOTBALL ASSOCIATION)។ ខ្ញុំរីករាយណាស់ ដែលមានឪកាសនៅទីនេះហើយខ្ញុំកំពុងទន្ទឹងរងចាំការប្រកួតរបស់យើងដែលនឹងខិតជិតមកដល់នៅក្នុងការប្រកួត ASEAN U16 Boys’ Championship នេះ។ ខ្ញុំអាចនិយាយបានថាយើងនឹងព្យាយម អោយអស់ពីសមត្ថភាពសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ”៕

May be an image of 1 person and text

Previous articleសមាសភាពថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាកររបស់ក្រុមកីឡាករបាល់ទះជម្រើសជាតិអាយុក្រោម២០ឆ្នាំ សម្រាប់ការប្រកួត AVC 22ND ASIAN MEN’S U20 VOLLEYBALL CHAMPIONSHIP
Next articleDortmund ចាប់អារម្មណ៍ខ្សែការពារឆ្វេងរបស់ជម្រើសជាតិទួរគី