អ្នកចាត់ការក្លឹប Barca ចង់បានខ្សែការពាររបស់ Leverkusen យ៉ាងខ្លាំង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Catalunya Radio បានអោយដឹងថាក្លឹប Barcelona បានកំណត់អត្តសញ្ញាណខ្សែការពារ Jeremie Frimpong របស់ក្លឹប Bayer Leverkusen ជាគោលដៅផ្ទេរដ៏កំពូលនៅរដូវក្តៅនេះ។ ខ្សែការពារស្តាំវ័យ ២៣ឆ្នាំ បង្ហាញទម្រង់លេងយ៉ាងល្អនៅ Bundesliga កាលពីរដូវកាលមុន និងបានធ្វើអោយទាក់ទាញនៅក្រសែថ្មីរបស់លោក Hansi Flick អ្នកចាត់ការថ្មីក្លឹប Barcelona។

Jeremie Frimpong Bayer Leverkusen 2023-24

លោក Flick ត្រូវបានរាយការណ៍អំពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់គាត់ទៅលើកីឡាករ Frimpong ដោយសង្កត់ធ្ងន់លើសក្តានុពលរបស់កីឡាករក្នុងការពង្រឹងការការពារក្រុមយ៉ាងខ្លាំង។ ក្លឹប Barcelona កំពុងពិចារណាលើតម្លៃផ្តាច់កុងត្រារបស់កីឡាករ Frimpong ប្រមាណ ៤០លានអឺរ៉ូ៕

Previous articleBurnley ចង់បានវីរៈបុរសរបស់ Man Utd ម្នាក់នេះមកធ្វើអ្នកចាត់ការ
Next articleកីឡាករ Nacho កំពុងចរចាជាមួយក្លឹបនៅ Saudi Pro League