Chelsea បានផ្តល់នៅលក្ខខណ្ឌពិសេសមួយ ដើម្បីទាក់ទាញ Williams មកកាន់អង់គ្លេស

បរទេស៖ កីឡាករ Williams គឺជាតារាឆ្នើមមួយរូបក្នុងព្រឹត្តិការណ៍ Euro 2024 និងជាកីឡាករសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដោយបានស៊ុតបញ្ចូលទី និងផ្តល់ជាជំនួយក្នុងការប្រកួតយកឈ្នះ ៤-១ លើក្រុមជម្រើសជាតិ Georgia ក្នុងវគ្គ ១៦ ក្រុម។ ស្នាដៃរបស់គាត់ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ និងជាពិសេសសម្រាប់ក្លឹប Athletic ដែលគាត់បានជួយក្រុមអោយឈ្នះពាន Copa del Rey ជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំ។

Todd Boehly 2023

នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Chelsea មានបំណងចង់ចុះហត្ថលេខាលើកីឡាករ Williams ដែលមានវ័យ ២១ឆ្នាំ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់នៅសំណើរដែលមានប្រាក់ឈ្នួល ៣ដង នៃអ្វីដែលគាត់ទទួលបាននៅក្លឹប Athletico។ ក្នុងនោះក្រុមតោខៀវក៏សុខចិត្តបំពេញលក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃ ៥៨លានអឺរ៉ូ ដើម្បីដោះលែងគាត់ចេញពីក្លឹប Athletico ដែលក្លឹបតែងតែបង្ហាញភាពស្ទាក់ស្ទើរក្នុងការលក់កីឡាករ ពីព្រោះពួកគេចង់អនុញ្ញាតអោយកីឡាកររូបនេះបន្តលេងអោយពួកគេ។

ក្លឹប Arsenal ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Williams ដូចក្លឹប Barcelona ដែរ។ ទោះជាយ៉ាងណាក៏ដោយ Barca ត្រូវបានគេជឿថាមិនអាចប្រកួតប្រជែងក្នុងរឿងនេះបានទេ ដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុ បើធៀបទៅនឹងក្លឹប Arsenal ឫក៏ Chelsea។ ពួកគេត្រូវតែលក់កីឡាករ Raphinha ឬ Frenkie de Jong ដើម្បីអាចប្រមូលថវិកាមកផ្ទេរយកកីឡាករ Williams។ ប្រភពផ្សេងមួយទៀតបានអោយដឹងថាកីឡាករ Williams មិនមានបំណង់ក្នុងការផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញនោះទេ ដោយសារតែភាពស្មោះត្រង់ចំពោះក្លឹប Athletico ហើយគ្រាន់តែចាប់អារម្មណ៍ក្នុងការផ្លាស់ទៅក្រៅប្រទេសប៉ុណ្ណោះ។

Nico Williams of Spain reacts

ខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនចង់ធ្វើការសម្រេចចិត្តនៅពេលនេះ ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញកំពុងបន្តយុទ្ធនាការ Euro ២០២៤។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ AS បានអោយដឹងបន្ថែមទៀតថាកីឡាករ Williams ចង់ដោះស្រាយអំពីអនាគតរបស់គាត់នៅមុនដំណាច់ខែកក្កដានេះ៕

Previous articleយុវជន លីម លោកា ស្ថិតក្នុងបញ្ជីឈ្មោះ U19 កម្ពុជា ២៣នាក់ត្រៀមជើងឯកអាស៊ាន នៅឥណ្ឌូណេស៊ី
Next articleAston ឆ្លើយតបទៅនឹងសំណើរសុំបញ្ចប់កុងត្រារបស់កីឡាករ Philippe Coutinho