បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Cesar Luis Merlo បានអោយដឹងថាក្លឹប Saudi Pro League បានដាក់សំណើរកុងត្រារយៈពេល ២ឆ្នាំនៅលើតុជាមួយនឹងតម្លៃ ៦០លានអឺរូសម្រាប់អ្នកចាំទីសញ្ជាតិប្រេស៊ីល។ ប្រសិនបើ Ederson សម្រេចចិត្តទទួលយកការផ្តល់ជូននេះ ក្លឹប Al-Nassr គ្រោងនឹងចរចាជាមួយ Manchester City ដើម្បីអាចជួយសម្រួកដល់ការចាកចេញរបស់គាត់ពី Premier League។
ក្លឹប Al-Nassr មានបំណង់ចង់ជំនួសអ្នកចាំទីបច្ចុប្បន្នរបស់ពួកគេគឺ David Ospina ខណៈដែលអ្នកចាំទីសញ្ជាតិកូឡុំប៊ីជិតផុតកុងត្រារបស់ខ្លួន ហើយពួកគេមើលឃើញថាកីឡាករ Enderson ជាបេក្ខភាពដ៏សាកសម។ ប៉ុន្តែមើលទៅលោក Pep Guardiola មិនទំនងជាអនុញ្ញាតអោយអ្នកចាំទីជម្រើសដំបូងរូបនេះចាកចេញពីក្លឹបនោះទេ។ កីឡាករ Ederson គឺជាតួអង្គសំខាន់ម្នាក់ចាប់តាំងពីផ្ទេរមកកាន់ Manchester City ពីក្លឹប Benfica ក្នុងឆ្នាំ២០១៧។
វាត្រូវបានរាយការណ៍ថាក្លឹប City មិនមានបំណង់ចង់ចែកផ្លូវជាមួយនឹងអ្នកចាំទីរូបនេះទេ សម្រាប់សំណើរណាមួយដែលទាបជាង ៤០លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្វែងរកកីឡាករមកជំនួសអ្នកចាំទី Enderson គឺជាកិច្ចការដ៏លំបាកមួយ ហើយក្លឹបត្រូវការប្រាក់ដើម្បីអាចចុះហត្ថលេខាយកអ្នកចាំទីថ្មីដែលមានគុណភាពមកកាន់ Etihad ប្រសិនជាក្លឹប Al-Nassr អាចជម្រុញការផ្ទេរមួយនេះបាន។
ប្រសិនជាក្លឹប Al-Nassr មិនអាចផ្ទេរយកកីលាករ Ederson បាននោះទេ ពួកគេក៏មានផែនការបន្ទាប់ផងដែរ។ តាមប្រភពដដែលបានអោយដឹងថាក្លឹប Al-Nassr អាចនឹងបង្វែរការចាប់អារម្មណ៍របស់ខ្លួនទៅកាន់កីឡាករ Emiliano Martinez របស់ក្លឹប Aston Villa ជាជម្រើសជំនួស។ ឥឡូវនេះ វានៅតែត្រូវបានគេចាំមើលថាសំណើរដែលត្រូវផ្តល់អោយពីសំណាក់ក្លឹប Al-Nassr គឺវាគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូលកីឡាករ Enderson អោយធ្វើសំណើរមកកាន់មជ្ឈិមបូព៌ា ឫក៏គាត់បន្តស្នាក់នៅជាមួយនឹងក្លឹប Manchester City រហូតដល់ផុតកុងត្រារបស់គាត់នៅឆ្នាំ២០២៦៕