Cucurella ប្រាប់ទៅ Nico Williams អោយធ្វើរឿងមួយនេះ

បរទេស៖ កីឡាករ Nico Williams បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ដោយចាប់ផ្តើមការប្រកួតចំនួន ៣ដង ក្នុងចំណោម ៤ប្រកួតរបស់ពួកគេ និងបានស៊ុតបញ្ចូលទីបានមួយគ្រាប់ដ៏សំខាន់ក្នុងជ័យជម្នះវគ្គ ១៦ក្រុម លើក្រុមជម្រើសជាតិហ្សកហ្ស៊ី។ ទម្រង់លេងដ៏ល្អរបស់គាត់នៅក្លឹប Athletic Bilbao ដោយគាត់បានស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបាន ១៩ដង។ លើពីនេះទៀតការបង្ហាញភាពអស្ចារ្យរបស់គាត់នៅព្រឹត្តិការណ៍ Euro ២០២៤ បានធ្វើអោយគាត់ក្លាយជាប្រធានបទដ៏ក្តៅក្នុងទីផ្សារដោះដូរជាមួយនឹងក្លឹប Barcelona និង Chelsea។

កីឡាករ Williams មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៤៦.៥លានផោន ដែលបានធ្វើអោយគាត់ក្លាយជាគោលដៅគួរអោយទាក់ទាញនៅក្នុងទីផ្សារដោះដូរ។ ហើយកីឡាករ Cucurella ដែលជាសមាជិកក្លឹប Chelsea បានធ្វើការបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះ ដើម្បីអោយគាត់បដិសេធក្លឹប Barcelona ហើយផ្ទេរមកកាន់ទឹកដី Stamford Bridge វិញ។

Todd Boehly Nico Williams

ថ្លែងទៅកាន់សារព័ត៌មាន SPORT របស់អេស្ប៉ាញកីឡាករ Cucurella បាននិយាយថា៖ “គាត់ជាកីឡាករដ៏អស្ចារ្យ គាត់កំពុងបញ្ចេញនូវសក្តានុពលទាំងអស់របស់គាត់។ វាគឺជាប្រភពនៃមោទនភាពដែលគាត់ស្ថិតនៅក្នុងក្រុមរបស់យើង គាត់គឺជាមិត្តរួមក្រុមរបស់យើង ហើយជាមួយនឹងកីឡាករដូចជាគាត់ អ្វីគ្រប់យ៉ាងគឺងាយស្រួលជាង។ គាត់អាចក្លាយជាកីឡាករដ៏ល្អក្នុងការចុះហត្ថលេខាជាមួយក្លឹប Barcelona ប៉ុន្តែវាអាស្រ័យទៅលើអ្វីដែលគាត់ចង់បាន។ ខ្ញុំបានប្រាប់គាត់អោយគាត់ចុះហត្ថលេខាផ្ទេរមក Chelsea…. នៅទីបញ្ចប់ អ្វីទាំងអស់គឺអាស្រ័យទៅលើគាត់។ គាត់នៅក្មេង ជាមួយនឹងបទពិសោធន៍ជាច្រើន។ ខ្ញុំគិតថាគាត់នឹងក្លាយជាកីឡាករដ៏ល្អម្នាក់”។

Nico Williams

ក្រុមជម្រើសជាតិអេស្ប៉ា្ គឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោនៅ Euro ២០២៤ ដោយបង្ហាញពីសមត្ថភាពរបស់ពួកគេក្រោមការគ្រប់គ្រងរបស់លោក Luis de la Fuente ។ ការចាប់ផ្តើមរបស់ពួកគេត្រូវបានកត់សម្គាល់យ៉ាងខ្លាំង ដោយបានយកជ័យជំនះដ៏គួរឱ្យចាប់អារម្មណ៍លើគូប្រជែងខ្លាំងដូចជាក្រូអាត និងអ៊ីតាលី។ ហើយឥឡូវនេះពួកគេកំពុងរៀបចំដើម្បីប្រឈមមុខនឹងម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រខាងមុខ ដោយក្នុងនោះ កីឡាករ Cucurella និង Williams ក៏អាចនឹងបង្ហាញខ្លួនផងដែរ៕

Previous articleក្លឹបនៅអ៊ីតាលីដាក់សំណើរតម្លៃ ២៥លានអឺរ៉ូ ផ្ទេរយក Mason Greenwood
Next articleកីឡាករ Paqueta អាចនឹងវិលទៅប្រេស៊ីលវិញ ប្រសិនជារងការពិន័យពី FA មែននោះ