បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Chiringuito បានអោយដឹងថាកីឡាករ Alvarez បានបដិសេធកិច្ចសន្យាថ្មីដែលរយៈពេល ៤ឆ្នាំនៅក្លឹប Manchester City ហើយចង់ស្វែងរកនៅការប្រកួតប្រជែងថ្មី។ ទាំងក្លឹប Chelsea និង Paris Saint-Germain ត្រូវបានគេជឿថាមានចំណាប់អារម្មណ៍កីឡាកររូបនេះ ប៉ុន្តែពួកគេត្រូវចំណាយយ៉ាងតិច ៧០លានផោន សម្រាប់នាំយក Alvarez ចេញពីទឹកដី Etihad។
ការបាត់បង់កីឡាករ Alvarez នឹងក្លាយជាការវាយប្រហារដ៏ធំមួយសម្រាប់ក្លឹប City។ ខណៈពេលដែលគាត់មិនមានឈ្មោះជាកីឡាករឆ្នើមដូចទៅនឹង Haaland ឫក៏ Kevin De Bruyne ប៉ុន្តែកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានដើរតួយ៉ាងសំខាន់ក្រោមការដឹកនាំរបស់លោក Pep Guardiola ។ ទោះបីជាគាត់មានឈ្មោះត្រឹមតែជាកីឡាករបម្រុង ប៉ុន្តែគាត់បានជួយក្លឹប Man City យ៉ាងច្រើននៅពេលដែលអវត្តមាននៃខ្សែប្រយុទ្ធសញ្ជាតិន័រវេស ចាប់តាំងពីគាត់មកកាន់ Premier League នៅឆ្នាំ២០២២។
នៅក្នុងអាយុ ២៤ឆ្នាំកីឡាករ Alvarez បានឈ្នះពាន World Cup, Copa America, Premier League, Champions League, FA Cup និង League Cup រួចហើយ។ គាត់បានទទួលជោគជ័យក្នុងអាជីពដ៏ធំធេង ដោយស៊ុតបញ្ចូលទីបាន ៣២គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៤ប្រកួតអោយ Manchester City កាលពីរដូវកាលមុន។
មិនមានអ្វីច្រើននោះទេសម្រាប់កីឡាករ Alvarez ប៉ុន្តែពេលនេះត្រូវរង់ចាំមើលឱកាសរបស់គាត់ក្នុងការចុះហត្ថលេខាជាមួយក្លឹបថ្មី។ គាត់បានបដិសេធនៅសំណើរកុងត្រាថ្មីដែលមានសុពលភាពដល់ឆ្នាំ២០២៨ ហើយនៅពេលនេះគាត់បានរៀបចំខ្លួន ជាមួយនឹងមិត្តរួមក្រុមក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការប្រកួត Pre-Season៕