បរទេស៖ ការពង្រឹងតំបន់កណ្តាលបានក្លាយជាអាទិភាពកំពូលសម្រាប់អ្នកចាត់ការទូទៅរបស់ក្លឹប United លោក Erik ten Hag និងសហម្ចាស់ថ្មីរបស់ក្លឹបលោក Sir Jim Ratcliffe ។ ខណៈដែលការផ្ទេរកីឡាករ Manuel Ugarte របស់ក្លឹប Paris Saint-Germain គឺជាគោលដៅចម្បងរបស់ពួកគេ ប៉ុន្តែការយកកីឡាករដែលគ្មានតម្លៃខ្លួន Rabiot ក៏បានក្លាយជាឪកាសមួយដែលក្លឹបបិសាចក្រហមបានសម្លឹងឃើញដូចគ្នា។
នេះបើយោងតាមការចេញផ្សាយរបស់ Romain Collet-Gaudin បានអោយដឹងថាកីឡាករ Rabiot “កាន់តែខិតជិតក្នុងការមកចូលរួមជាមួយក្លឹប Manchester United” ហើយគាត់ពេញចិត្តនឹងការផ្ទេរទៅកាន់ Old Trafford ជាជាងក្លឹប Liverpool ។ ទោះបីជាមានការពិភាក្សាជាបន្តបន្ទាប់រវាងអ្នកតំណាងរបស់កីឡាករ Rabiot និងក្លឹបទាំងពីរក៏ដោយ ក៏ក្លឹបបិសាចក្រហមហាក់ដូចជាស្ថិតក្នុងជំហរដ៏រឹងមាំក្នុងការទទួលបានការចុះហត្ថលេខាយករូបគាត់។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Lewis Steele ដែលជាអ្នកសារព័ត៌មានរបស់ Daily Mail និងលោក Fabrizio Romano បានអះអាងថាក្លឹប Liverpool មិនដែលចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ២៩ឆ្នាំនេះទេ។ កត្តានេះបានធ្វើអោយក្លឹប United ក្លាយជាគោលដៅតែមួយគត់របស់ខ្សែបម្រើសញ្ជាតិបារាំង បើទោះបីជាមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប AC Milan និង Real Madrid ក៏ដោយ។
ការចាកចេញរបស់កីឡាករ Rabiot ពីក្លឹប Juventus គឺជាការបញ្ចប់នៃកុងត្រារយៈពេលប្រាំឆ្នាំរបស់គាត់ជាមួយក្លឹបយក្សនៅ Serie A ។ គាត់បានចូលរួមជាមួយនឹងក្លឹប Juventus ពីក្លឹប PSG ក្នុងឆ្នាំ២០១៩ កីឡាករ Rabiot បានបង្ហាញខ្លួនចំនួន ២១២លើក។ ក្នុងអំឡុងពេលដែលគាត់នៅទីក្រុង Turin គាត់បានជួយក្លឹប Juventus អោយឈ្នះជើងឯក Serie A, Italian Cups ២ដង និង Italian Super Cup ម្តង។
ការផ្ទេរយកកីឡាករ Rabiot ដោយគ្មានតម្លៃខ្លួន វាជាចំនុចល្អមួយក្នុងការគ្រប់គ្រង់ផ្នែកហរិញ្ញវត្ថុរបសក្លឹប Manchester United។ ពួកគេបានដាក់លក់កីឡាករ Scott McTominay និងកីឡាករ Casemiro នៅលើទីផ្សារដោះដូររួចហើយ ហើយពួកគេអាចប្រើប្រាស់ថវិកាបានមកពីការលក់កីឡាករទាំងនេះ ដើម្បីចុះហត្ថលេខាយកកីឡាករថ្មីផ្សេងទៀត ខណៈដែលពួកគេមានបំណងចុះហត្ថលេខាយ៉ាងហោចណាស់ខ្សែការពារកណ្តាលម្នាក់ទៀត បន្ទាប់ពីយកបានកីឡាករ Leny Yoro៕