Man City បញ្ជាក់អំពីតម្លៃកីឡាករ Julian Alvarez សម្រាប់ក្លឹបដែលចង់បានគាត់

បរទេស៖ ក្លឹប Manchester City បានបញ្ជាក់អំពីតម្លៃខ្លួនរបស់កីឡាករ Julian Alvarez គឺប្រមាណ ៧៧លានផោន។ ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបជាច្រើននៅជុំវិញអឺរ៉ុបមកទល់ពេលនេះ ប៉ុន្តែក្រុមរបស់លោក Pep Guardiola បដិសេធមិនអនុញ្ញាតឱ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះចាកចេញក្នុងតម្លៃថោកនោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Alvarez ចង់ចាកចេញពីក្លឹប Etihad Stadium ប៉ុន្តែគាត់អាចមានសិទ្ធិចាកចេញពីក្លឹបនៅអង់គ្លេសបាន លុះត្រាតែក្លឹប Manchester City បានទទួលនៅសំណើរមានតម្លៃ ៦០លានផោនបូកនឹងតម្លៃបន្ថែម ១៧លានផោន៕

Previous articleDavies អាចនឹងត្រូវរង់ចាំ ខណៈក្លឹប Real Madrid សម្រេចផ្តល់កុងត្រាថ្មីអោយ Mendy
Next articleបែកធ្លាយ!! Inter Miami ត្រៀមក្នុងការចុះហត្ថលេខាយកខ្សែការពារក្លឹប River Plate កីឡាករ David Martinez