បរទេស៖ កីឡាករ Ruiz គឺជាកីឡាករឆ្នើមម្នាក់នៅ Euro ២០២៤ ខណៈដែលគាត់បានជួយក្រុមអេស្បាញអោយឈ្នះពាន ជាមួយនឹងការឈ្នះទាំង ៧ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ។ ក្លឹប Arsenal បាននិងកំពុងស្វែងរកនៅការពង្រឹងនៅតំបន់បម្រើរបស់ពួកគេនៅរដូវក្តៅនេះ ហើយបើយោងតាមការចេញផ្សាយរបស់ Duncan Castles រាយការណ៍ថាក្រុមកាំភ្លើងធំបានចាប់ផ្តើមពិភាក្សាជាមួយក្រុម PSG របស់លោក Luis Enrique ទាក់ទងនឹងការផ្ទេរមួយនេះ។

តាមប្រភពដដែរបានអោយដឹងថាកីឡាករ Uuiz គឺសាកសមលេងនៅក្នុងក្រុមរបស់លោក Mikel Arteta ដោយសារតែគុណសម្បត្ដិនៃការខិតខំប្រឹងប្រែងរបស់គាត់។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះការគ្រប់គ្រង់បាល់ច្រើនជាងគេនៅព្រឹត្តិការណ៍ Euro គឺ២ដងច្រើនជាងកីឡាករផ្សេងទៀតសម្រាប់ ៣ប្រកួតចុងក្រោយ។ បន្ទាប់ពីការចាកចេញរបស់កីឡាករ Mohammed Elneny និងឪកាសនៃការចាកចេញរបស់ Thomas Partey និង Emile Smith Rowe ក្លឹប Arsenal ត្រូវការស្វែងរកនៅខ្សែបម្រើម្នាក់ទៀត ហើយពួកគេក៏មានការផ្សារភ្ជាប់ក្នុងការផ្ទេរកីឡាករ Mikel Merino របស់ Real Sociedad ផងដែរ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយ ក្លឹប Arsenal មិនមានថវិកាក្នុងការចំណាយដើម្បីជួយសម្រួលដល់ការទិញ Ruiz នៅរដូវក្តៅនេះទេ ហើយពួកគេអាចនឹងធ្វើនៅកិច្ចព្រមព្រៀងដែលស្រដៀងជាមួយនឹងក្លឹប Brentford សម្រាប់ការផ្ទេរ David Raya កាលពីរដូវក្តៅមុន ចំពោះការផ្ទេរកីឡាករ Ruiz ពីក្លឹប PSG។ ក្រុមកាំភ្លើងធំអាចនឹងផ្តល់កិច្ចព្រមព្រៀងខ្ចីជើងទៅឱ្យក្រុមនៅ Ligue 1 សម្រាប់កីឡាករអេស្ប៉ាញជាមួយនឹងកាតព្វកិច្ចទិញនៅរដូវក្តៅឆ្នាំ២០២៥។

ខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះមិនទាន់បានចូលរួមជាមួយលោក Enrique និងក្រុម PSG សម្រាប់ការប្រកួត Pre-Season នៅក្នុងរដូវក្តៅនេះទេ ខណៈដែលគាត់ទទួលបានវិស្សមកាលបន្ថែមបន្ទាប់ពីបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនៅ Euros៕



