អនាគត Sancho នៅមិនទាន់ច្បាស់លាស់!! ខណៈមានការចាប់អារម្មណ៍ពីក្លឹប PSG

បរទេស៖ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​ត្រូវ​បាន​គេ​បញ្ជូន​​ទៅកាន់ក្លឹប Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីគាត់មានបញ្ហាជាមួយនឹងលោក Erik ten Hag។ ក្លឹបនៅអាឡឺម៉ង់បានជួយគាត់អោយមានភាពរឹងមាំឡើងវិញ ខណៈដែលគាត់បានជួយក្រុម Dortmund អោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពីប្រកួតយកឈ្នះក្រុម PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅពេលត្រឡប់ទៅកាន់ Carrington វិញ នៅចុងបញ្ចប់នៃការខ្ចីជើងរបស់គាត់ គាត់បានបង្ហាញភាពខុសគ្នាជាមួយនឹងលោក Ten Hag ហើយពេលនេះគាត់ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធនាការថ្មីរបស់ក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗគឺមិនល្អទេ ហើយ Sancho នៅតែអាចចាកចេញសម្រាប់ការប្រកួតប្រជែងថ្មី។

Jadon Sancho Manchester United 2024-25

នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានឱ្យដឹងថាក្លឹប Dortmund ចាប់អារម្មណ៍ក្នុងការនាំយកគាត់ត្រឡប់មកវិញ ប៉ុន្តែពួកគេប្រឈមនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុទាក់ទងនឹងប្រាក់ឈ្នួលរបស់គាត់ និងតម្លៃផ្ទេរ 40លានផោន ដែលទាមទារដោយ United ។ ក្លឹប Juventus ក៏​នៅ​តែ​ជា​គោលដៅ​ដ៏​មាន​សក្ដានុពល​មួយ​ដែរ ប៉ុន្តែ​ក្លឹប PSG ក៏បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនសម្រាប់កីឡាករ Sancho។ ក្លឹប Liverpool ធ្លាប់ចាប់អារម្មណ៍គាត់មុនពេលគាត់ផ្ទេរមកកាន់ Old Trafford។

របាយការណ៍​បាន​និយាយ​បន្ថែម​ទៀត​ថា លទ្ធភាព​នៃ​ការ​ចូល​រួម​ជាមួយក្លឹប Liverpool បាន​ធ្វើ​ឱ្យកីឡាករ Sancho ចាប់​អារម្មណ៍​នៅ​ពេល​នោះ ចំណែក​ឯខាងក្លឹប PSG នៅ​តែ​ស្ថិត​នៅ​ក្បែរ​ខាងដដែរ។ ក្លឹប Bayern Munich ក៏បានធ្វើការសាកសួរផងដែរ ប៉ុន្តែក្លឹបចាប់អារម្មណ៍ចង់ដាក់គាត់លេងក្នុងតំណែងជាខ្សែការពារស្លាប់ឆ្វេង ដែលវាមិនសមទៅនឹងតំណែងរបស់ Sancho នាពេលបច្ចុប្បន្ន។

Jadon Sancho Manchester United 2024-25

ក្លឹប United ហាក់ដូចជាបើកចំហរក្នុងការផ្ទេរ Sancho នៅរដូវក្តៅនេះ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនជិតដល់តម្លៃ ៤០ លានផោន។ ទោះជាយ៉ាងណាក៏ដោយគាត់បានហោះហើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការប្រកួត Pre-Season ហើយនឹងសង្ឃឹមថាគាត់នឹងធ្វើឱ្យមានការចាប់អារម្មណ៍ នៅពេលដែលប្រកួតជាមួយក្រុម Arsenal នៅថ្ងៃសៅរ៍នេះ៕

Previous articlePep Guardiola និយាយបើកចំហរអំពីអនាគតខ្លួននៅ Man City ខណៈក្រុមជម្រើសជាតិអង់គ្លេសចង់បានគាត់
Next articleក្លឹបនៅអង់គ្លេសមួយគ្រោងចំណាយ ៣០លានអឺរ៉ូ​ ដើម្បីផ្ទេរយកកីឡាករ Federico Chiesa