ក្លឹបនៅអង់គ្លេសមួយគ្រោងចំណាយ ៣០លានអឺរ៉ូ​ ដើម្បីផ្ទេរយកកីឡាករ Federico Chiesa

បរទេស៖ គ្រូបង្វឹកថ្មីរបស់ Juventus លោក Thiago Motta បានបង្ហាញភាពមិនច្បាស់លាស់អំពីអនាគតរបស់ Federico Chiesa ចំពេលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីក្លឹប Tottenham Hotspur ។ នៅពេលត្រូវបានសួរអំពីស្ថានភាពរបស់ខ្សែបម្រើស្លាបលោក Motta បាននិយាយថា៖ “ឥឡូវនេះគាត់ជាផ្នែកមួយនៃក្រុម Juventus បន្ទាប់មកយើងនឹងឃើញ” ដោយលើកឡើងថាការស្នាក់នៅរបស់កីឡាករ Chiesa នៅ Turin លើសពីរដូវក្តៅនេះមិនត្រូវបានធានានោះទេ។

ក្លឹប Juventus ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តផ្តល់សំណើរសម្រាប់ Chiesa ដែលគាត់បានប្រឈមនឹងបញ្ហារបួស ហើយកុងត្រារបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៥។ របាយការណ៍ពីប្រទេសអ៊ីតាលីបង្ហាញថាក្លឹប Tottenham ត្រៀមរៀបចំដាក់សំណើរ ៣០លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាបវ័យ ២៦ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Spurs មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍កីឡាករ Chiesa ខណៈដែលក្លឹប Roma និង Manchester United ក៏ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាយករូបគាត់ផងដែរ៕

Previous articleអនាគត Sancho នៅមិនទាន់ច្បាស់លាស់!! ខណៈមានការចាប់អារម្មណ៍ពីក្លឹប PSG
Next articleWest Ham ប្រឆាំងនឹងការដាក់ពិន័យមិនអោយកីឡាករ Paqueta លេងបាល់អស់មួយជីវិតពីខាង FA