De Gea បើកចំហរក្នុងការទៅចូលរួមជាមួយក្លឹបនៅ Serie A

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca di Marzio បានអោយដឹងថាក្លឹប Genoa ដែលជាក្លឹបបាល់ទាត់ចំណាស់ជាងគេមួយរបស់អ៊ីតាលីបានធ្វើបទបង្ហាញទៅកាន់អ្នកចាំទី De Gea ជាមួយនឹងឱកាសនៃការផ្ទេរមួយក្នុងអំឡុងពេលទីផ្សាររដូវក្តៅនេះ។ កីឡាករ De Gea ដែលមានអាយុ ៣៣ឆ្នាំកំពុងពិចារណាលើការផ្តល់ជូននេះយ៉ាងម៉ត់ចត់ ខណៈដែលគាត់សម្លឹងរកការស្តារឡើងវិញនូវអាជីពដ៏អស្ចារ្យរបស់គាត់នៅក្នុងលីកកំពូលនៅអឺរ៉ុប។

David de Gea retirement GFX

ក្លឹប Genoa ស្វែងរកការពង្រឹងជម្រើសអ្នកចាំទីរបស់ពួកគេ បន្ទាប់ពីលក់ Josep Martinez ទៅ Inter Milan ។ អ្នកចាត់ការ Alberto Gilardino ជឿជាក់ថា De Gea អាចផ្តល់នូវស្ថេរភាពជាខ្សែការពារចុងក្រោយ ខណៈដែលពួកគេសម្លឹងឆ្ពោះទៅរកការបំបែកកំណត់ត្រាកំពូលរបស់ក្រុម បន្ទាប់ពីពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ ក្នុងឆ្នាំ២០២៣-២៤ ។

ការចាកចេញរបស់អ្នកចាទី De Gea ពីក្រុម Manchester United គឺជាការបញ្ចប់នៃរយៈពេល ១២ឆ្នាំដ៏គួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលគាត់បានធ្វើអោយខ្លួនឯងក្លាយជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក។ ការ​កាន់​តំណែង​របស់​គាត់​នៅក្លឹប United ត្រូវ​បានទទួលការកោត​សរសើរ​ជា​ច្រើន រួម​ទាំងការឈ្នះ​ពាន​ធំៗ​ចំនួន​ប្រាំបី និង​ការ​បង្ហាញ​ខ្លួន​ចំនួន ៥៤៥លើក។ សូម្បីតែនៅក្នុងរដូវកាលចុងក្រោយរបស់គាត់ជាមួយក្លឹប Man Utd គាត់បានបង្ហាញខ្លួនចំនួន ៥៨ដង និងទទួលបានពានរង្វាន់ Premier League Golden Glove ។

David De Gea

អតីត​តារា​ឆ្នើម​របស់​បិសាច​ក្រហម​នៅ​តែ​សកម្ម​អំឡុង​ពេល​គាត់​ជា​កីឡាករគ្មានក្លឹប ដោយ​បាន​ហ្វឹកហាត់​នៅ Altrinkham។ ការប្តេជ្ញាចិត្តចំរបស់គាត់បានធ្វើឱ្យគាត់ស្ថិតក្នុងស្ថានភាពកំពូលដដែរ ហើយបានត្រៀមខ្លួនសម្រាប់ឱកាសត្រឹមត្រូវដើម្បីត្រលប់ទៅការទីលានវិញ។ អ្នកចាំទី De Gea ត្រូវបានគេរាយការណ៍ថាបានទទួលការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ប៉ុន្តែការពិភាក្សាបានបរាជ័យ ហើយឥឡូវនេះគាត់ហាក់ដូចជាមានការចាប់អារម្មណ៍ចំពោះលទ្ធភាពនៃការលេងនៅ Serie A ៕

Previous articleWest Ham ប្រឆាំងនឹងការដាក់ពិន័យមិនអោយកីឡាករ Paqueta លេងបាល់អស់មួយជីវិតពីខាង FA
Next articleChelsea កាន់តែខិតជិតការផ្ទេរយកខ្សែការពារស្តាំ Guela Doue