Man Utd មានឪកាស!! ខណៈការចរចារវាងក្លឹប West Ham និងកីឡាករ Mazraoui ត្រូវបរាជ័យ

បរទេស៖ កីឡាករសញ្ជាតិម៉ូរ៉ាកូ វ័យ ២៦ឆ្នាំរូបនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការចូលរួមជាមួយក្រុមញញួរធំ ពីក្លឹប Bayern Munich ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៥.៥លានអឺរ៉ូ ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន ៤លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ Sky Sport Germany បានអោយដឹងថាការចរចាត្រូវជួបបញ្ហា ដោយបើកផ្លូវឱ្យក្លឹប Man United ឈានជើងចូលបាន។

NOUSSAIR MAZRAOUI BAYERN MÜNCHEN

ទោះបីជាមានការព្រមព្រៀងគ្នារវាង West Ham និង Bayern Munich ក៏ដោយ ការពិភាក្សាទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរវាងក្លឹបនៅ Premier League និងអ្នកតំណាងរបស់កីឡាករ Mazraoui មិនអាចឈានដល់ការសន្និដ្ឋានបានទេ។ បញ្ហានេះបាននាំឱ្យក្លឹប West Ham ដកខ្លួនចេញពីកិច្ចពិភាក្សា ដោយទុកទ្វារបើកចំហសម្រាប់ក្លឹបបិសាចក្រហម ដែលត្រូវបានគេជឿថាបានធ្វើការពិភាក្សាជាមុនជាមួយនឹងខាងកីឡាករ។

ការបរាជ័យនៃកិច្ចព្រមព្រៀងកីឡាករ Mazraoui គឺជាការចាញ់ដ៏សំខាន់សម្រាប់អ្នកចាត់ការថ្មីរបស់ក្លឹប West Ham លោក Julen Lopetegui ។ ពួកគេត្រូវការជម្រើសសម្រាប់ពង្រឹងនៅតំបន់ការពារ ដើម្បីអោយមានភាពរឹងមាំបន្ថែមទៀត ក្រោយការចាកចេញរបស់យុវជន Ben Johnson ទៅក្លឹប Ipswich Town ដោយគ្មានតម្លៃខ្លួន។

Noussair Mazraoui Bayern 03022024

ប្រសិនបើ United ពិតជាអាចទទួលបានកិច្ចព្រមព្រៀង Mazraoui មែននោះ ពួកគេនឹងធ្វើការលក់កីឡាករ Aaron Wan-Bissaka ។ ខ្សែការពារដែលអាចលេងនៅតំណែងទាំងអស់ក្នុងតំបន់នេះ បានគេរាយការណ៍ថាបានចាប់អារម្មណ៍លើក្លឹប Inter Milan ខណៈកិច្ចសន្យារបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៥។ អ្នកគ្រប់គ្រងផ្នែកកីឡានៅ United នឹងសម្លឹងរកមើលការប្រមូលសាច់ប្រាក់ សម្រាប់ផ្ទេរកីឡាករនៅក្នុងទីផ្សារដោះដូរនេះ៕

Previous articleChelsea កាន់តែខិតជិតការផ្ទេរយកខ្សែការពារស្តាំ Guela Doue
Next articleក្លឹប Feyenoord សុំខ្ចីជើងកីឡាករ Facundo Buonanotte ពីក្លឹប Brighton