បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 1908.nl បានអោយដឹងថាក្លឹប Feyenoord និង Brighton បានចាប់ផ្តើមការចរចារសម្រាប់ការផ្ទេរកីឡាករ Facundo Buonanotte ក្នុងលក្ខខណ្ឌខ្ចីជើង។
ក្លឹបនៅហូឡង់បានពិភាក្សាយ៉ាងស្វិតស្វាញជាមួយក្រុម Brighton ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយឥឡូវនេះពួកគេបានដាក់សំណើដេញថ្លៃដើម្បីចុះហត្ថលេខាលើគាត់ក្នុងលក្ខខណ្ឌខ្ចីជើង ហើយពួកគេក៏ចង់ដាក់បញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់ផងដែរ។ ដោយបានលេងជាកីឡាករលេខ 10 និងជាខ្សែបម្រើស្លាបស្តាំនៅកីឡដ្ឋាន Amex កាលពីរដូវកាលមុន ក្លឹប Feyenoord ជឿជាក់ថា Buonanotte គឺជាជម្រើស “សាកសម” ដើម្បីអាចផ្តល់នៅជម្រើសបន្ថែមសម្រាប់តំបន់ប្រយុទ្ធ៕