បរទេស៖ លោក Arteta ត្រូវបានគេជឿថាចង់នៅបន្តជាមួយក្លឹប ហើយខាង Arsenal ក៏ចង់រក្សាបុរសសញ្ជាតិអេស្ប៉ាញនេះដូចគ្នា ខណៈគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹបតាំងពីខែធ្នូ ឆ្នាំ២០១៩។ ទោះជាយ៉ាងណាក៏ដោយ លោក Arteta មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលនឹងបន្តស្នាក់នៅ Arsenal លើសពី រដូវកាលខាងមុខនេះទេ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ក្លឹបកាំភ្លើងធំមិនទាន់មានការភ័យស្លន់ស្លោនៅឡើយ។ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់កាសែត The Athletic បានអោយដឹងថាកិច្ចពិភាក្សាកាន់តែអូសបន្លាយយូរ ក្រុមប្រឹក្សា Arsenal មានការមិនសប្បាយចិត្តថាអាចនឹងរក្សាលោក Arteta បាននោះទេ។
នៅលើស្ថានភាពកិច្ចសន្យា វាត្រូវបានគេរាយការណ៍ថា ទោះបីជាកិច្ចសន្យារបស់ Arteta ឈានចូលដល់ឆ្នាំចុងក្រោយក៏ដោយ ស្ថានភាពគឺ “strangely zen”។ ភាគីទាំងអស់ចង់ស្វែងរកកិច្ចព្រមព្រៀងមួយ ហើយវាគ្រាន់តែជាបញ្ហានៃពេលវេលាដើម្បីដោះស្រាយព័ត៌មានលម្អិត។ ទោះជាយ៉ាងណាក៏ដោយ វាអាចក្លាយជាបញ្ហាប្រសិនបើអ្វីៗអូសបន្លាយបន្តទៀត។
ការពិភាក្សាលើកិច្ចសន្យាត្រូវការពេលវេលា ហើយរបាយការណ៍ទាំងអស់បង្ហាញថា Arteta នឹងបន្តនៅភាគខាងជើងទីក្រុងឡុងដ៍ លើសពីរដូវកាលនេះ។ រហូតដល់លក្ខខណ្ឌទាំងនោះត្រូវបានបោះត្រារួចរាល់ បើមិនដូច្នោះទេអនាគតរបស់បុរសសញ្ជាតិអេស្ប៉ាញនៅតែមិនច្បាស់លាស់ដដែរ។ ជាមួយនឹងកិច្ចសន្យារបស់លោក Pep Guardiola នៅក្លឹប Manchester City ក៏ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ក្លឹប Man City អាចនឹងព្យាយាមដើម្បីឆក់យកអតីតជំនួយការរបស់លោក Guardiola ពីគូប្រជែងដណ្តើមជើងឯកដ៏សំខាន់របស់ពួកគេ។ ក្លឹប Barcelona ក៏ធ្លាប់មានព័ត៌មានទាក់ទងនឹងការចង់បាន Arteta ដូចគ្នា បើទោះបីជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមទាំងនោះបានស្ងាត់ ក្រោយការតែងតាំងលោក Hansi Flick។
Arteta គឺពិតជាមានចិត្តល្អ និងពិតជាមានទឹកចិត្តក្នុងការត្រៀមខ្លួនមុនបើករដូវកាល ហើយក្រុមរបស់គាត់ត្រូវជួប Manchester United នៅថ្ងៃសៅរ៍ក្នុងការប្រកួតទីពីររបស់ពួកគេនៃការប្រកួត Pre-Season នៅសហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាភិបាលរបស់ Arsenal នឹងសង្ឃឹមថាអាចផ្តល់អោយអ្នកចាត់ការរូបនេះនៅលក្ខខណ្ឌថ្មី និងជម្រះការសង្ស័យណាមួយមុនពេលចាប់ផ្តើមរដូវកាលនេះ។ ក្លឹប Arsenal ប្រហែលត្រូវការតាំងចិត្ត ហើយមានទំនុកចិត្តថា Arteta នឹងនៅជាមួយក្លឹប ប៉ុន្តែវាមិនច្បាស់ទេថាកម្រិតនៃភាពស្ងប់ស្ងាត់នឹងនៅមានរយៈពេលយូរប៉ុនណា៕