បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករដែលក្លឹប Bayern Munich ទើបតែចុះហត្ថលេខាយកមកថ្មីនេះ Hiroki Itō បានជួបរបួសបាក់ម្រាមជើង នៅក្នុងកំឡុងពេលប្រកួតមិត្តភាពនៅថ្ងៃនេះ។
លោក Max Eberl នាយកក្លឹប Bayern បានបញ្ជាក់ដូច្នេះថា៖ “បាទ គាត់បាក់ម្រាមជើង។ គាត់នឹងត្រូវសម្រាក់រយៈពេលយូរ”។ ក្លឹប Bayern ត្រូវតែចុះហត្ថលេខាយកខ្សែការពារកណ្តាលម្នាក់ទៀតជាមួយនឹងកីឡាករ Jonathan Tah ដែលជាគោលដៅអាទិភាព៕