ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ដើម្បី​លើកកម្ពស់​សមត្ថភាព​មន្ត្រី​គ្រប់គ្រង​ការ​ប្រកួត អាជ្ញាកណ្ដាល ចៅក្រម​

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ពុធ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ដើម្បី​លើកកម្ពស់​សមត្ថភាព​មន្ត្រី​គ្រប់គ្រង​ការ​ប្រកួត អាជ្ញាកណ្ដាល ចៅក្រម​កីឡាប្រដាល់​គុន​ខ្មែរ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដោយ​ផ្អែក​លើ​សៀវភៅ​បទបញ្ជា​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​ទើប​និង​រៀបចំ​បោះផ្សាយ​ថ្មី​ៗ​នេះ​វគ្គ​បណ្តុះបណ្តាល​បំប៉ន​នេះ​ដែល​មាន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ទី​៣០ និង​ទី​៣១ ខែ កក្កដា​ឆ្នាំ​២០២៤ នៅ​សាល​ប្រជុំ នាយកដ្ឋាន​កីឡា​ជំនាញ​និង​កីឡា​មហាជន ក្នុង​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក ក្នុង​ឱកាស​នោះ ដែរ​ក៏​មានការ​អញ្ជើញ​ចូលរួម ជា​កិត្តិយស​ពី ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ប្រធានកិត្តិយស​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ផង​ដែរ៕

May be an image of 1 person and text

Previous articleMan Utd ជួបទុក្ខទៀតហើយ!! ក្រោយកីឡាករ ២រូបត្រូវសម្រាក់ព្យាបាលរយៈពេលយូរ
Next articleលោក Enzo Maresca សរសើរកីឡាករ Nkunku ខ្លាំងយ៉ាងនេះផង