Barca និង Dani Olmo បានឈានមួយជំហ៊ានទៀតហើយសម្រាប់ការផ្ទេរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barca បានឈានដល់ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Dani Olmo ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣០ ហើយសំណើរផ្ទេរថ្មីនឹងផ្ញើរទៅកាន់ក្លឹប RB Leipzig។

Image

ព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងសំណើរថ្មីដែលផ្ញើរទៅកាន់ក្លឹប RB Leipzig៖

– តម្លៃផ្ទេរ ៥៥លានអឺរ៉ូ
– តម្លៃបន្ថែមងាយៗ ៤លានអឺរ៉ូ
– តម្លៃបន្ថែមដែលពិបាក ៣លានអឺរ៉ូ

កីឡាករ Olmo បានយល់ព្រមទៅលើសំណើរកុងត្រា ៦ឆ្នាំ ហើយគាត់ពីតជាចង់ទៅចូលរួមជាមួយក្លឹប Barca ណាស់៕

Previous articleនេះជាអាចជាមូលហេតុដែលក្លឹប Al-Ittihad លែងចង់បានកីឡាករ De Bruyne
Next articleកីឡាករ James Rodríguez ទំនង់ជាទៅចូលរួមជាមួយក្លឹបនៅ La Liga