Spurs ត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយ Fulham ក្នុងការផ្ទេរយកកីឡាករ McTominay

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Duncan Castles របស់ Sunday Times បានអោយដឹងថាកីឡាករ McTominay ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកីឡាករដែលក្លឹប United នឹងលក់ចេញ ហើយនៅពេលនេះក្លឹប Spurs ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករសញ្ជាតិស្កុតឡេន។ សំណើរដំបូងរបស់ក្លឹប Fulham ត្រូវបានច្រានចោលដោយក្លឹប Man Utd នៅក្នុងរដូវក្តៅនេះ ហើយពួកគេក៏បានដាក់សំណើរថ្មីម្តងទៀតដែលមានតម្លៃ ២០លានផោន ប៉ុន្តែក្លឹបនៅតែមិនពេញចិត្ត ហើយបានទាមទារនៅតម្លៃប្រមាណ ៤០លានផោន។

McTominay

ក្លឹប Spurs ត្រូវប្រជែងជាមួយក្លឹប West Ham និង Fulham ដែលបានចាប់អារម្មណ៍ទៅលើខ្សែបម្រើរូបនេះដូចគ្នា។ វានៅតែត្រូវមើលថាតើកីឡាករ McTominay មានឆន្ទៈចង់ផ្ទេរចេញដែរ ឫទេ ខណៈកិច្ចសន្យារបស់គាត់នឹងផុតនៅរដូវក្តៅក្រោយ ហើយក្លឹប Spurs អាចនឹងជម្រុញអោយមានការបញ្ចុះនៅតម្លៃផ្ទេរមួយនេះ។

កីឡាករ McTominay ស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុនសម្រាប់ United និងសម្រាប់ការលេងអោយជម្រើសជាតិស្កុតឡែននៅ Euro ២០២៤ គាត់ក៏បានស៊ុតបញ្ចូលទីបានមួយគ្រាប់ផងដែរ ខណៈក្រុមរបស់ពួកគេត្រូវបានធ្លាក់នៅក្នុងវគ្គចែកពូល។

Ange-Postecoglou

ក្លឹប United និង Spurs កំពុងបន្តរៀបចំសម្រាប់រដូវកាលថ្មី។ ក្លឹប United ​នឹង​ត្រូវ​ប៉ះ Liverpool នៅ​ថ្ងៃ​អាទិត្យ ខណៈ Spurs ប៉ះ Bayern Munich នៅ​ថ្ងៃ​សៅរ៍៕

Previous articleសំណើរទី២របស់ក្លឹប Barca ត្រូវបានច្រានចោលដោយក្លឹប RB Leipzig ដោយសារតែ
Next articleWan-Bissaka ខិតជិតការចាកចេញ ខណៈក្លឹប Man Utd ចាប់ផ្តើមផ្តោតលើការផ្ទេរ Mazraoui