សំណើរទី២របស់ក្លឹប Barca ត្រូវបានច្រានចោលដោយក្លឹប RB Leipzig ដោយសារតែ

បរទេស៖ ក្លឹប Barcelona បានដាក់សំណើដេញថ្លៃជាលើកទីពីរសម្រាប់កីឡាករ Olmo ដែលមានតម្លៃ ៥០លានអឺរ៉ូនិងតម្លៃបន្ថែម ១៥លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barca បានបោះបង់ការចុះហត្ថលេខាយកកីឡាករ Nico Williams ហើយពួកគេផ្តោតទៅលើកីឡាករឆ្នើមរបស់ក្លឹប Leipzig ប៉ុន្តែក្លឹបនៅ Bundesliga មិនចង់អនុញ្ញាតអោយមានការព្រមព្រៀងនៅក្នុងតម្លៃទាបនោះទេ។

Dani Olmo Leipzig 2024

ក្លឹប Leipzig មិនសប្បាយចិត្តជាមួយនឹងតម្លៃក្នុងសំណើរ និងរបៀបក្នុងការទូរទាត់ប្រាក់នោះទេ។ ពួកគេចង់បានសំណើរដែលមានតម្លៃ ៥៥លានអឺរ៉ូ ហើយប្រាក់ទាំងនេះត្រូវបង់នៅក្នុងរដូវក្តៅនេះតែម្តង។ ក្លឹប Barcelona មិន​អាច​បំពេញ​នៅតម្រូវ​ការ​នោះ​បាន​ទេ​នៅ​ពេល​បច្ចុប្បន្ននេះ។

កីឡាករ Olmo នៅតែជាគោលដៅកំពូលរបស់ Barca ហើយក្លឹបយក្សកាតាឡានត្រូវបានគេនិយាយថានៅតែមានសង្ឃឹមថាពួកគេនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយ។ វាមិនច្បាស់ទេថា តើក្លឹប Leipzig បានកំណត់នៅពេលកំណត់ណាមួយសម្រាប់ការចរចាមួយនេះទេ។

barcelona-lewandowski-yamal-20230923

ក្លឹប Barcelona កំពុងបន្តរៀបចំសម្រាប់រដូវកាលថ្មី។ ពួកគេនឹងជួប Real Madrid នៅថ្ងៃអាទិត្យក្នុងការប្រកួតមិត្តភាព El Clasico៕

Previous articleMan Utd បង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែបម្រើរបស់ក្លឹប Burnley
Next articleSpurs ត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយ Fulham ក្នុងការផ្ទេរយកកីឡាករ McTominay