បរទេស៖ លោក Van Gaal បានបង្ហើបថាក្លឹប Bayern បានបញ្ចុះបញ្ចូលគាត់ បន្ទាប់ពីលោក Thomas Tuchel បានចាកចេញ។ នៅទីបំផុតក្លឹបបានជ្រើសរើសយកលោក Vincent Kompany ពីក្លឹប Burnley ដែលជាការផ្ទេរដ៏គួរអោយភ្ញាក់ផ្អើល ប៉ុន្តែបុរសសញ្ជាតិហូឡង់និយាយថាគាត់អាចត្រលប់ទៅក្លឹបដែលគាត់បានគ្រប់គ្រងនៅចន្លោះឆ្នាំ២០០៩ និង២០១១ ។
កំឡុងពេលគាត់នៅអាឡឺម៉ង់ លោក Van Gaal បានឈ្នះ Bundesliga ក្នុងឆ្នាំ ២០០៩-១០ ហើយក៏បានលើក DFB-Pokal ផងដែរ។ ពួកគេក៏ត្រូវបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ផងដែរ ហើយក្រុម Bayern ហាក់មានបំណងចង់នាំយកអតីតគ្រូបង្វឹក Manchester United ឲ្យត្រឡប់មកកាន់ទឹកដីអាឡឺម៉ង់វិញ។ គាត់បានឈប់សម្រាកពីការងារតាំងពីបានចាកចេញពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិហូឡង់ក្នុងឆ្នាំ២០២២។ ក្លឹប Bayern ក៏បានទាក់ទង Xabi Alonso និង Julian Nagelsmann ប៉ុន្តែត្រូវបានអ្នកទាំងពីរបដិសេធ។
ថ្លែងទៅកាន់ RTL លោក Van Gaal បាននិយាយថា លោកបានច្រានចោលការផ្តល់ជូននេះភ្លាមៗ ដោយសារតែលោកគ្រាន់តែចាប់អារម្មណ៍លើការគ្រប់គ្រងក្រុមជម្រើសជាតិប៉ុណ្ណោះ។
គាត់បាននិយាយថា៖ “ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ អ្នករវល់ក្នុងកំឡុងពេលមួយ និងក្នុងឆ្នាំដែលដើរមើលកីឡាករជាមួយនឹងក្រុមការងារ។ វានៅតែអាចទៅរួច”។
ក្លឹប Bayern និងត្រូវលេងជាមួយក្លឹប Tottenham ចំនួន ២ដងជាប់គ្នាភ្លាមៗ ខណៈដែលពួកគេបន្តការត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មី។ ការប្រកួតប្រជែងលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះនឹងប៉ះ Ulm ក្នុង DFB-Pokal ៕