Laporte ជម្រុញការផ្តាច់កុងត្រាជាមួយ Al-Nassr ដើម្បីទៅចូលរួមជាមួយក្លឹបយក្សនៅអេស្ប៉ាញ

បរទេស៖ កីឡាករ Laporte បានផ្ទេរទៅកាន់ក្រុមនៅ Saudi Pro League កាលពីរដូវក្តៅមុនពីក្លឹប Manchester City ដែលជាការផ្ទេរដ៏ធំមួយសម្រាប់គាត់ក្នុងការទៅចូលរួមជាមួយកីឡាករ Sadio Mane និង Cristiano Ronaldo ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះបានបរាជ័យក្នុងការជួយក្រុម ហើយឥឡូវនេះកំពុងជម្រុញការបញ្ចប់កុងត្រាជាមួយនឹងក្លឹប Al-Nassr។

Cristiano Ronaldo Nassr 2024

ការចេញផ្សាយរបស់ Al-Yaum បានរាយការណ៍អោយដឹងថាកីឡាករ Laporte និង ភ្នាក់ងាររបស់គាត់បានបើកការពិភាក្សាជាមួយក្លឹប Al-Nassr ដើម្បីស្វែងរកកញ្ចប់ទូទាត់ហិរញ្ញវត្ថុ ដែលអាចមើលនៅកុងត្រារបស់ភាគីទាំង ២អាចត្រូវបញ្ចប់។ ក្លឹបនៅអេស្ប៉ាញសម្លឹងរកមើលការផ្ទេរគាត់មកកាន់ក្លឹប Real Madrid ដោយសារលោក Carlo Ancelotti ចង់ពង្រឹងនៅតំបន់ការពាររបស់គាត់ បន្ទាប់ពីខកខានក្នុងការចុះហត្ថលេខាយកកីឡាករ Leny Yoro និងការចាកចេញរបស់កីឡាករ Nacho។

Luis Castro Nassr 2024

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាប្រធានក្លឹប Al-Nassr លោក Ibrahim Al-Muhaidib បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញកាលពីដើមសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយនាយកបច្ចេកទេស Fernando Hierro និងគ្រូបង្វឹក Luis Castro ដើម្បីពិភាក្សាអំពីសក្តានុពលនៃការចាកចេញរបស់ Laporte ពីក្លឹប។

ខណៈពេលដែលមិត្តរួមក្រុមរបស់គាត់បន្តការត្រៀមលក្ខណៈរបស់ពួកគេសម្រាប់ការបើករដូវកាលរបស់ពួកគេក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Saudi Super Cup ទល់នឹង Al-Taawoun នៅថ្ងៃទី១៤ ខែសីហានោះ។ កីឡាករ Laporte នឹងបន្តជម្រុញអោយមានការចាកចេញ ដើម្បីអាចចុះហត្ថលេខាជាមួយនឹងក្លឹប Real Madrid៕

Previous articleកីឡាករ Guimaraes បង្ហាញឆន្ទៈរបស់ខ្លួនជាមួយក្លឹប Newcastle
Next articlePep Guardiola ឆ្លើយពាក់ព័ន្ធរឿងរបស់កីឡាករ Julian Alvarez និងក្លឹប Atletico