បរទេស៖ ក្លឹបតោខៀវកំពុងបន្តសកម្មភាពរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈលោក Todd Boehly បានផ្តល់អោយនៅអ្នកចាត់ការថ្មីលោក Enzo Maresca នៅវិធីសាស្រ្តគ្រប់យ៉ាងដើម្បីអាចអោយក្លឹបប្រកួតប្រជែងនៅ Premier League បាន។ បន្ទាប់ពីហាមប្រាណមិនអោយកីឡាករ Gallagher ហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសដំបូង ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខាងក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៏កំពុងសម្លឹងរកមើលកីឡាករ O’Riley របស់ Celtic មកជំនួសកន្លែងរបស់ Gallagher។
តាមប្រភពដដែលបានបញ្ជាក់ថាកីឡាករសញ្ជាតិដាណឺម៉ាកត្រូវបានចាប់ទុកថាជាជម្រើសជំនួស ក្នុងការផ្ទេរមកកាន់ Stamford Bright ខណៈដែលគាត់ចង់ទទួលបានការធានាក្នុងការលេងនៅជម្រើសដំបូង ដែលវាអាចជាការលំបាកសម្រាប់ក្លឹប Cheslea។ មានក្លឹបជាច្រើនទៀតចាប់អារម្មណ៍លើកីឡាករវ័យ ២៣ឆ្នាំ ដោយរួមទាំងក្លឹបនៅ Premier League ដូចជា Crystal Palace និង Brighton។
កីឡាករ O’Riley ស៊ុតបញ្ចូលទីបាន៣៨គ្រាប់ក្នុង ៤៩ប្រកួតសម្រាប់ក្លឹប Celtic កាលពីរដូវកាលមុន។ គាត់ជាកម្លាំងជម្រុញសម្រាប់ក្រុម Celtic នៅពេលដែលពួកគេត្រូវប្រកួតប្រជែងនៅ Scottish Premiership។
គ្រូបង្វឹកលោក Brendan Rodgers មានភាពរឹងមាំជាមួយនឹងជំហររបស់គាត់ក្នុងការលក់ខ្សែបម្រើកណ្តាលរូបនេះ ហើយនិយាយថាប្រសិនបើតម្លៃសំណើរមិនបានតាមអ្វីដែលក្លឹបទាមទារនោះកីឡាករ O’Riley នឹងមិនអនុញ្ញាតអោយចាកចេញនោះទេ។ ក្លឹប Chelsea ត្រូវចំណាយច្រើនជាង ២០លានផោន ដើម្បីអាចធានាបានក្នុងការចុះហត្ថលេខាយកគាត់៕