ហាប់គីដូកម្ពុជាឈ្នះមេដាយ ៤០គ្រឿងពីការប្រកួតជើងឯកពិភពលោក នៅថៃ

ថៃ៖ ក្រុម​កីឡាករ កីឡាការិនី​ហាប់​គី​ដូ​កម្ពុជា​បាន​ឈ្នះ​មេដាយ​សរុប ចំនួន ៤០​គ្រឿង ពី​ការ​ប្រកួត​កីឡា​ហាប់​គី​ដូ​ហាប់​គី​ដូ ជ្រើសរើស​ជើងឯក​ពិភពលោក នៅ​ប្រទេស​ថៃ ដែល​បាន​ដំណើរការ​ពី​ថ្ងៃ​ទី​០២-០៤ ខែសីហា ឆ្នាំ​២០២៤​។

លោក គង់ ចាន់​ធី​ណា គ្រូបង្វឹក​សហព័ន្ធ​កីឡា​ហាប់​គី​ដូ​កម្ពុជា ដែល​ដឹកនាំ​កីឡាករ កីឡាការិនី​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​គូសបញ្ជាក់​មក​ថា នេះ​ជា​មោទកភាព​ជាតិ ដែល​ប្រភេទ​កីឡា​ហាប់​គី​ដូ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប ៤០​គ្រឿង ក្នុង​នោះ​ទទួល​បាន​មេដាយមាស ១២​គ្រឿង​, មេដាយ​ប្រាក់ ១៣​គ្រឿង និង​មេដាយ​សំរឹទ្ធ ១៥​គ្រឿង​។

ប្រិត​ភូ​កីឡា​ហាប់​គី​ដូ​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​នេះ គឺ​មាន​ចំនួន​សរុប​២៤​នាក់​ដឹកនាំ​ដោយ​លោក ម៉ុ​ក សាំង​ហ៊ុន ប្រធាន​ប្រតិភូ និង​លោក​ឃី​ម ណា​រិ​ទ្ធ ប្រតិភូ​រង និង​គ្រូបង្វឹក លោក គង់ ចាន់​ធី​ណា អម​ដោយ​គ្រូ​ជំនួយ​២​នាក់ និង​កីឡាករ​១១​នាក់ និង​កីឡាការិនី​៨​នាក់​។ នេះ​ជា​ការ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​បំផុត​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​។ ការ​ចូលរួម​ប្រកួត​អន្តរជាតិ​លើក​ដំបូង​នេះ គឺជា​ថវិកា​រៃ​អង្គាស​ផ្ទាល់​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​មួយ​ផ្នែក និង​មួយ​ផ្នែក​ទៀត​ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន ឡា​រី​ណា​៕

Previous articleទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុបចំនួន ៣ ០២១នាក់ ហើយកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ជាប់លេខ១ លើវិញ្ញាសា ៤២គីឡូម៉ែត្រ
Next articleAtletico ឆ្លើយតបទៅនឹងសំណើរក្លឹប Chelsea ដែលចង់បានកីឡាករ​ Samu Omorodion