បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Liverpool នៅតែចង់ចុះហត្ថលេខាយកកីឡាករសញ្ជាតិអេស្ប៉ាញ និងខ្សែបម្រើក្លឹប Real Sociedad កីឡាករ Martin Zubimendi នៅរដូវក្តៅនេះ។
កីឡាករក៏ព្យាយាមក្នុងការផ្ទេរទៅកាន់ក្លឹបហង្សក្រហមដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានភាពមិនច្បាស់លាស់ថាក្លឹបហង្សក្រហមអាចនឹងហ៊ានចំណាយប្រាក់ ៦០លានអឺរ៉ូបង់តម្លៃផ្តាច់កុងត្រារបស់គាត់៕