ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អញ្ជើញ​ចុះ​សួរសុខទុក្ខ​លោកតា​ព្រឹទ្ធា អ៊ុយ ម៉េ​ង ដែលជា​អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ ល្បីល្បាញ​នៅ​ទិសពាយ័ព្យ​

បន្ទាយ​មាន​ជ័យ​៖ នៅ​ព្រឹក​ថ្ងៃ សុក្រ ទី​៩​ខែសីហា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រតិភូ អញ្ជើញ​ចុះ​សួរសុខទុក្ខ​លោកតា​ព្រឹទ្ធា អ៊ុយ ម៉េ​ង បច្ចុប្បន្ន​មាន​គាត់​អាយុ​៩០​ឆ្នាំ មាន​សុខភាព​មាំមួន រស់នៅ​ម្នាក់ឯង អាច បើ​បរ​ម៉ូតូ​បាន អាច​នៅ​បង្ហាញ​ក្បាច់គុន​បាន កំពុង​រស់នៅ​ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ លោកតា​ជា​អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ ល្បីល្បាញ​នៅ​ទិសពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា (​បាត់ដំបង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ​….) នា​សម័យ​សង្គមរាស្ត្រនិយម សម័យ​ល​ន់នល់ និង​ជា​អតីត​គ្រូ​គុន​ខ្មែរ​ដែល​បាន​បណ្តុះបណ្តាល​សិស្ស​ពូកែ​ៗ ល្បី​ៗ មួយ​ចំនួន​ធំ បន្សល់​រហូត​មក​ដល់​បច្ចុប្បន្ន លោកតា​ជា​សាក្សី​រស់​នៃ​ប្រវត្តិសាស្ត្រ​គុន​ខ្មែរ និង​ជា​សម្បត្តិ​រូបិយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា ។

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ប្រធាន​ក៏​បាន​នាំ​យក​មក​នូវ​ថវិកា​មួយ​ចំនួន ជូន​ទៅ​ដល់ លោកតា​ព្រឹទ្ធាចារ្យ​គុន​ខ្មែរ អ៊ុយ ម៉េ​ង ផង​ដែរ​៕

Previous articleលោក Erik ten Hag លើកឡើងអំពីអារម្មណ៍របស់កីឡាករ Rashford ថា
Next articleអ្នកចាត់ការក្លឹបវិសាខា បាននិយាយយ៉ាងនេះមុនប្រកួតជាមួយនឹងក្លឹបភ្នំពេញក្រោន