លោក Oleg Starynskyi បង្ហាញ​ចំណាប់អារម្មណ៍​ជុំវិញ​នឹង​ការ​ប្រកួត​បើក​ឆាក​ជាមួយ​វិសាខា

ភ្នំពេញ៖ លោក Oleg Starynskyi បង្ហាញ​ចំណាប់អារម្មណ៍​ជុំវិញ​នឹង​ការ​ប្រកួត​បើក​ឆាក​ជាមួយ​វិសាខា៖

“​នេះ​គឺជា​ការ​ប្រកួត​ដំបូង​ប្រចាំ​រដូវ​កាល ខ្ញុំ​គិត​ថា​នឹង​មានការ​ចាប់អារម្មណ៍​ច្រើន​មក​លើ​យើង​។ ការ​ប្រកួត​នេះ​គឺជា​ការ​ប្រកួត​ដែល​ជក់ចិត្ត ជាមួយនឹង​ការ​ប្រើប្រាស់​កម្លាំង​ច្រើន​ផង​ដែរ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​ក្នុង​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​។

វិសាខា​នៅ​ពេល​នេះ​គេ​មាន​គ្រូបង្វឹក និង​កីឡាករ​ថ្មី​ៗ អ​ញ្ចឹ​ង​គឺ​ខុស​គ្នា​ខ្លាំង​ពី​រដូវ​កាល​មុន​។ ពួក​គេ​បាន​តែងតាំង​គ្រូបង្វឹក​ថ្មី​ដេ​ល​មាន​ន័យ​ថា​ពួក​គេ​ចង់​ទទួល​បាន​ពានរង្វាន់​សម្រាប់​រដូវ​កាល​នេះ​។

ពួក​គេ​ពិតជា​មាន​ម​ហិ​ច្ច​តា ទើប​ពួក​គេ​បាន​នាំ​យក​កីឡាករ​ល្អ​ៗ​ថ្មី​ៗ​ជា​ច្រើន​ចូលរួម​។ សម្រាប់​ការ​ប្រកួត​ដំបូង​នេះ​គឺ​ប្រាកដ​ណាស់​ថា​ពួក​គេ​នឹង​ចង់បាន​លទ្ធផល​ល្អ​”៕

Previous articleអ្នកចាត់ការក្លឹបវិសាខា បាននិយាយយ៉ាងនេះមុនប្រកួតជាមួយនឹងក្លឹបភ្នំពេញក្រោន
Next articlePep Guardiola និយាយដល់ការទិញខ្សែប្រយុទ្ធថ្មី