ភ្នំពេញ៖ នៅថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និង ក្រុមហ៊ុន ADIDAS បានប្រកាសពីភាពជាដៃគូដែល ADIDAS បានក្លាយជាដៃគូផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតជម្រើសជាតិ និងការប្រកួតក្លិបសំខាន់ៗ ចំនួនបួនរបស់ AFF គឺ ASEAN Mitsubishi Electric Cup 2024™, ASEAN Club Championship Shopee Cup™, ASEAN Women’s Championship™ និង ASEAN U-23 Championship™ ត្រូវបានដាក់ឈ្មោះជារួមថា ASEAN United FC មានដៃគូពាណិជ្ជកម្មផ្តាច់មុខដោយ SPORTFIVE។ ហើយការសហការនេះ ADIDAS បានគាំទ្រ ASEAN United FC ដើម្បីផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកគាំទ្រ និងកីឡាករ៕