កីឡាករ Sergi Roberto សម្រេចចិត្តទៅចូលរួមជាមួយលោក Cese Fabregas

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sergi Roberto បានយល់ព្រមក្នុងការមកចូលរួមជាមួយនឹងក្លឹប Como នៅ Serie A បន្ទាប់ពីចាកចេញពីក្លឹប Barcelona។

កុងត្រារយៈពេល ២ឆ្នាំបូកនឹងជម្រើសបន្ថែមនៅរដូវកាលបន្ទាប់ ខណៈការធ្វើតេស្តសុខភាពសម្រាប់អតីតកីឡាកររបស់ក្លឹប Barcelona បានកំណត់រួចរាល់។ លោក Cese Fabregas ពិតជាចង់បានកីឡាករ Sergi ខណៈក្លឹប Como បានសម្រេចក្នុងការផ្ទេរយកកីឡាករ ២រូបផ្សេងទៀតរួមមាន Nico Páz ពីក្លឹប Real Madrid និង Máximo Perrone ពីក្លឹប Man City៕

Previous articleយុវជនរបស់ក្លឹប Man City នឹងទៅចូលរួមជាមួយក្លឹប Como ក្នុងលក្ខខណ្ឌខ្ចីជើង
Next articleUgarte កាន់តែកៀកមកចូលរួមជាមួយ Man Utd ក្នុងលក្ខខណ្ឌខ្ចីជើង