បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Furlani ដែលជា CEO របស់ក្លឹប AC Milan បាននិយាយអំពីការចាកចេញរបស់កីឡាករ Leao ទៅកាន់ក្លឹប Barcelona ថា៖
“Rafa Leão នឹងមិនចាកចេញពីក្លឹប AC Milan នៅរដូវក្តៅនេះទេ។ ការផ្ទេរទៅ Barcelona? គ្មានឪកាសទេ។ គ្មានផ្លូវនោះទេ គាត់នឹងស្នាក់នៅជាមួយយើង ហើយខ្ញុំហ៊ានធានាថាគាត់នឹងមិនចាកចេញ ១០០%។ ប្រសិនជា Rafa Leão សួរអំពីការចាកចេ្ ហើយទៅចូលរួមជាមួយ Barca? គាត់នឹងមិនសួរអំពីការចាកចេញពីក្លឹប ខ្ញុំហ៊ានធានាជាមូយអ្នក។ ខ្ញុំគិតថាសារមួយនេះគឺពិតជាច្បាស់ណាស់, ទេ?”៕