បរទេស៖ យោងតាមអ្នកជំនាញការផ្ទេរកីឡាករអ៊ីតាលី Alfredo Pedulla បានឱ្យដឹងថាក្លឹប Manchester United បានដាក់សំណើរតម្លៃ ៤២លានផោនសម្រាប់កីឡាករ Ederson របស់ក្លឹប Atalanta ។

កីឡាករ Manuel Ugarte គឺជាខ្សែបម្រើការពារថ្មីដែលក្លឹប United ចាប់អារម្មណ៍បំផុតក្នុងការចុះហត្ថលេខា។ ប៉ុន្តែវាត្រូវបានគេនិយាយផងដែរថាកីឡាករ Ederson បានទទួលសំណើរមួយហើយ។ វានៅមិនទាន់ដឹងច្បាស់ថាកីឡាកររូបណាដែលក្លឹបបិសាចក្រហមនឹងផ្ទេរចូលមកនៅមុនទីផ្សាដោះដូរកីឡាករបិទនោះទេ៕



