បរទេស៖ កាលពីសប្តាហ៍មុនសារព័ត៌មាន Sky Sports ប្រចាំនៅប្រទេសអ៊ីតាលីបានរាយការណ៍ថា ខ្សែប្រយុទ្ធដែលឈ្នះពានរង្វាន់ World Cup ខិតជិតនឹងការផ្ទេរទៅកាន់ក្លឹប Al-Qadsiah របស់ Saudi Pro League ជាមួយនឹងកុងត្រារយៈពេល ៣ឆ្នាំ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៧៥លានអឺរ៉ូ។
ក្លឹបនៅមជ្ឈិមបូព៌ា បានផ្តល៉នៅសំណើរដែលមានតម្លៃ ៣លានអឺរ៉ូសម្រាប់ក្លឹបនៅ Serie A ប៉ុន្តែកីឡាកររូបនេះបានច្រានចោលនៅការផ្តល់ជូនដល់ច្រើន ហើយបន្តស្នាក់នៅជាមយយនឹងក្លឹបនៅ Rome។ កីឡាករវ័យ ៣០ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងជម្រើសដំបូងរបស់លោក Daniele De Rossi ទល់នឹងក្លឹប Empoli កាលពីថ្ងៃអាទិត្យ ក្រោយពីបរាជ័យ ២-១ ក្នុងការប្រកួត Serie A លើកទីពីររបស់ពួកគេក្នុងរដូវកាលនេះ។ គាត់បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ក្នុងការបដិសេធនៅសំណើរដ៏ធំរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ “គ្រប់គ្នាមើលឃើញតែលុយ ប៉ុន្តែខ្ញុំបានដាក់រឿងជាច្រើននៅលើតុ ដើម្បីយកមកធ្វើការសម្រេចចិត្តរបស់ខ្ញុំ៖ គ្រួសារខ្ញុំ ប្រពន្ធខ្ញុំ ទីក្រុង ក្រុម និងបំណងប្រាថ្នារបស់ខ្ញុំក្នុងការវិលទៅកាន់ក្រុមជម្រើសជាតិ។ ខ្ញុំមានអាយុ៣០ឆ្នាំ ហើយមានអារម្មណ៍ល្អ ខ្ញុំបានឃើញការរិះគន់ជាច្រើនអំពីរបួស ប៉ុន្តែខ្ញុំព្យាយាមធ្វើការជារៀងរាល់ថ្ងៃដើម្បីមើលថែខ្លួនឯង និងធ្វើឱ្យអស់ពីសមត្ថភាព”។
គាត់បានបន្ថែមទៀតថា៖ “ប្រាកដណាស់ពេលអ្នកឃើញតួលេខបែបនេះ… ខ្ញុំមិនអាចនិយាយថា ខ្ញុំមិនបានគិតពីវាទេ ប៉ុន្តែខ្ញុំបានថ្លឹងថ្លែងពីទិដ្ឋភាពមួយចំនួន។ វាមិនមានអ្វីខុសគ្នាចំពោះភ្នាក់ងាររបស់ខ្ញុំទេ។ វាមិនមែនជាការពិតដែលគាត់អាចរកលុយបានយ៉ាងច្រើន។ រឿងសំខាន់បំផុតសម្រាប់គាត់ គឺជាការសប្បាយចិត្តរបស់ខ្ញុំ។ ពួកយើងបានសហការណ៍គញនាអស់រយៈពេលយូរមកហើយ។ ខ្ញុំមិនដឹងថាពួកអារ៉ាប់មានប្រតិកម្មយ៉ាងណាទេ ខណៈដែលខ្ញុំមិនបាននិយាយជាមួយពួកគេដោយផ្ទាល់”៕