Coman ចង់ចាកចេញពី Bayern ខណៈមានក្លឹបធំៗជាច្រើនចង់បានគាត់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាបន្ទាប់ពីកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ត្រូវបានអនុញ្ញាតអោយចាកចេញពីក្លឹប Bayern ធ្វើអោយកីឡាករ​ Coman សញ្ជាតិបារាំងបានសម្រេចចិត្តមិនបន្តស្នាក់នៅក្លឹបនេះទៀតទេ។ គាត់ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Bundesliga មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី៣០ ខែសីហា។

Kingsley Coman Bayern 2023

កីឡាករ Coman បាននៅ Bayern អស់រយៈពេល ៧ឆ្នាំ ប៉ុន្តែថ្ងៃរបស់គាត់នៅក្លឹបហាក់ដូចជាជិតបញ្ចប់ទៅហើយ បន្ទាប់ពីទទួលបានពានរង្វាន់ជាច្រើនជាមួយក្រុមនេះ។ របាយការណ៍បន្ថែមថាភាគី Premier League ចាប់អារម្មណ៍ទៅលើកីឡាករវ័យ​២៨ឆ្នាំរូបនេះ ដោយក្នុងនោះរួមមាន Man City, Arsenal, Barcelona និង Al-Ahli បាននិយាយថាកំពុងតាមដានស្ថានភាពរបស់គាត់។

កីឡាករ Coman នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀតជាមួយនឹងក្លឹប Bayern ដូច្នេះគាត់ទំនងជាមិនចាកចេញសម្រាប់កិច្ចព្រមព្រៀងដែលមានតម្លៃទាបនោះទេ។ ការខ្ចីជើងអាចជាជម្រើសល្អជាង ប៉ុន្តែគេនៅតែត្រូវមើលថាតើនឹងមានអ្វីកើតឡើងបន្ទាប់សម្រាប់អតីតកីឡាករ Juventus ដែលបានបង្ហាញខ្លួនចំនួន ២៩៦ដង និងស៊ុតបញ្ចូលទីបាន ៦៤គ្រាប់សម្រាប់ក្រុម Bayern រហូតមកដល់បច្ចុប្បន្ន។

coman

ប្រសិនបើកីឡាករ Coman ដែលបានបង្ហាញខ្លួនចំនួន ២ដង និងស៊ុតបញ្ចូលទីបានមួយគ្រាប់សម្រាប់ក្លឹប Bayern ក្នុងរដូវកាលនេះ មិនអាចផ្ទេរចេញទេនោះ គាត់អាចនឹងមានវត្តមានសម្រាប់ក្រុមរបស់លោក Vincent Kompany ក្នុងការប្រកួតទល់នឹងក្លឹប Freiburg នៅថ្ងៃទី១ ខែកញ្ញា៕

Previous articleកីឡាករ Nunes អាចនឹងចាកចេញទៅកាន់អេស្ប៉ាញមុនទីផ្សារដោះដូរបិទ!
Next articleArsenal ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Brighton