បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Chelsea បានត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើង។
បច្ចុប្បន្នអ្នកមើលថែសំណាញ់ទីរូបនេះកំពុងទទួលការធ្វើតេស្តសុខភាព មុនពេលបញ្ចប់ការផ្លាស់ប្តូរជាផ្លូវការទៅកាន់ក្លឹប Bournemouth។ មុនបញ្ចប់ការខ្ចីជើងនេះ កីឡាករសញ្ជាតិអេស្ប៉ាញបានបន្តស្នាក់នៅ Stamford Bridge មួយឆ្នាំបន្ថែមទៀត ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយពួកគេឥឡូវនេះមានសុពលភាពដល់ឆ្នាំ២០២៦៕