Sancho សុខចិត្តធ្វើរឿងមួយនេះ ដើម្បីអាចផ្ទេរទៅកាន់ Stamford Bridge

បរទេស៖ ការស្នាក់នៅដ៏លំបាករបស់កីឡាករ Sancho នៅទឹកដី Old Trafford ទីបំផុតបានបញ្ចប់កាលពីថ្ងៃសុក្រ ខណៈដែលគាត់បានផ្ទេរទៅកីឡដ្ឋាន Stamford Bridge ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល។ ក្រុមតោខៀវមានកាតព្វកិច្ចទិញគាត់ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយសម្រាប់តម្លៃប្រមាណ ២០-២៥លានផោន អាស្រ័យទៅលើទម្រង់លេងរបស់គាត់។

Maresca Chelsea

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករសញ្ជាតិអង់គ្លេសបានកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីអាចចាកចេញពីក្លឹប Manchester United ខណៈដែលគាត់ចង់ឱ្យអាជីពរបស់គាត់ត្រលប់មកវិញក្រោមការដឹកនាំរបស់អ្នកចាត់ការ Enzo Maresca ដែលទម្រង់លេងរបស់គាត់សមនឹងការប្រកួតរបស់ Sancho ច្រើនជាង Erik ten Hag ។

កីឡាករវ័យ 24 ឆ្នាំរូបនេះកើតនៅ Camberwell ទីក្រុងឡុងដ៍ ហើយគាត់ជាអ្នកគាំទ្រក្លឹប Chelsea តាំងពីក្មេង។ ក្នុងវ័យកុមារភាពរបស់គាត់ គាត់គឺជាមិត្តជិតស្និទ្ធនឹងអតីតតារាតោខៀវ Tammy Abraham ហើយគាត់តែងតែសុបិនចង់ពាក់អាវក្លឹបនៅថ្ងៃណាមួយ។

Jadon Sancho Juve

អតីតតារាឆ្នើមរបស់ក្រុម Borussia Dortmund ដែលមិនទាន់បង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ អាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមតោខៀវនៅថ្ងៃអាទិត្យ ខណៈដែលពួកគេប្រកួតជាមួយក្រុម Crystal Palace នៅទឹកដីរបស់ខ្លួន៕

Previous articleReal Madrid ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Everton
Next articleកីឡាករ Trippier មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹបនៅទួរគី