លោក Ancelotti បាននិយាយអំពីការសម្រេចចិត្តរបស់កីឡាករ Dani Ceballos

បរទេស៖ លោក Carlo Ancelotti បានបង្ហាញពីការពេញចិត្តរបស់គាត់ចំពោះការសម្រេចចិត្តរបស់ Dani Ceballos ក្នុងការបន្តនៅ Real Madrid បន្ទាប់ពីទីផ្សារដោះដូរកីឡាកររដូវក្តៅ ទោះបីជាមានការចាប់អារម្មណ៍ពីអតីតក្លឹបរបស់គាត់គឺ Real Betis ក៏ដោយ។

លោក Ancelotti បាននិយាយថា៖ “គាត់បានស្នាក់នៅបន្ត យើងសប្បាយចិត្ត និងរំភើប ទោះបីជាគាត់មិនមាននាទីដែលគាត់ចង់បានក៏ដោយ។ យើងសប្បាយចិត្តដែលគាត់បានស្នាក់នៅជាមួយយើង ហើយគាត់នឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ក្រុម”។

កីឡាករ Ceballos ដែលបានបន្តកុងត្រាជាមួយ Real Madrid នៅឆ្នាំ ២០២៣ ឥឡូវនេះត្រូវបានបន្តកុងត្រាដល់ឆ្នាំ២០២៧៕

Previous articleខ្សែប្រយុទ្ធ Victor Osimhen នៅតែមានឪកាសក្នុងការចាកចេញពី Napoli
Next articleអ្នកចាត់ការក្លឹប Roma កំពុងជម្រុញអោយមានការផ្ទេរយកអតីតកីឡាកររបស់ Atletico