ខ្សែប្រយុទ្ធ Victor Osimhen នៅតែមានឪកាសក្នុងការចាកចេញពី Napoli

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli នៅតែអាចផ្ទេរទៅកាន់ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងទីផ្សារដោះដូរកីឡាករ Saudi Pro League (SPL) ដែលនឹងត្រូវបិទនៅពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ។

កីឡាករ Osimhen ដែលពីមុនមានព័ត៌មានចចាមអារ៉ាមជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Al Ahli និង Chelsea បានរកឃើញថាខ្លួនគាត់ស្ថិតក្នុងស្ថានភាពលំបាកមួយបន្ទាប់ពីបរាជ័យក្នុងការទទួលបានការផ្ទេរកាលពីថ្ងៃសុក្រ។ គាត់នៅតែជាកីឡាករដែលមានទេពកោសល្យដែលត្រូវបានគេចង់បានយ៉ាងខ្លាំង ហើយក្លឹប Saudi Pro League កំពូលៗមួយចំនួនទៀត រួមទាំងក្លឹប Al Nassr, Al Hilal និង Al Ittihad ត្រូវបានគេជឿថាកំពុងពិចារណាលើការផ្ទេរមួយនេះ៕

Previous articleក្លឹប Como អាចនឹងបញ្ចប់កុងត្រា Raphael Varane ក្រោយទើបតែលេងបានតែ ២០នាទី
Next articleលោក Ancelotti បាននិយាយអំពីការសម្រេចចិត្តរបស់កីឡាករ Dani Ceballos