ក្លឹប Como អាចនឹងបញ្ចប់កុងត្រា Raphael Varane ក្រោយទើបតែលេងបានតែ ២០នាទី

បរទេស៖ កីឡាករ Varane ដែលទើបទៅចូលរួមជាមួយក្លឹប Como FC ពីក្លឹប Manchester United ដោយគ្មានតម្លៃខ្លយន គឺមិនត្រូវបានចុះឈ្មោះក្នុងក្រុមនៅលីគ Serie A នោះទេ បន្ទាប់ពីពីមានរបួសក្នុងការប្រកួតបើករដូវកាលទល់នឹង Sampdoria ក្នុងពានរង្វាន់ Coppa Italia ។

Raphael-Varane

កីឡាករ Varane បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងជម្រើសសម្រាប់បន្តនៅមួយរដូវកាលទៀតនៅក្លឹបភាគខាងជើងប្រទេសអ៊ីតាលី។ នៅចំនុចនេះ ការពិចារណាអំពីការបញ្ចប់នៅកិច្ចសន្យាមិនត្រូវបានបដិសេធនោះទេ។ របួសសាច់ដុំរបស់គាត់ត្រូវបានគេរំពឹងថានឹងធ្វើឱ្យគាត់អវត្តមានយ៉ាងហោចណាស់មួយខែកន្លះ ប៉ុន្តែគាត់អាចប្រឈមមុខនឹងការសម្រាកយូរជាងនេះជាមួយនឹងដំណើរការនៃការជាសះស្បើយរបស់គាត់។

ខ្សែការពារសញ្ជាតិបារាំងរូបនេះបានខកខានការប្រកួតចំនួន ៤៨ដងសម្រាប់ក្រុម Man United ក្នុងអំឡុងពេលបីឆ្នាំរបស់គាត់នៅក្លឹបដោយសារតែបញ្ហារបួសជាច្រើន។ ឥឡូវនេះ គាត់ត្រូវប្រឈមមុខនឹងការសម្រាកព្យាបាលរបួសជាថ្មីម្តងទៀត។

Brighton & Hove Albion v Manchester United - Premier League

កីឡាករ Varane នឹង​សង្ឃឹម​ថា​នឹងជាសះស្បើយ​ឡើង​វិញ​មុន​ពេល​ការ​ចុះ​ឈ្មោះ​បន្ទាប់​ដែល​នឹង​មក​ដល់​ក្នុង​ខែ​មករា។ ទោះ​បី​ជា​ចន្លោះ​ពេល​នេះ​ដល់​ពេល​នោះ គាត់​នឹង​មិន​លេងអោយក្រម​នៅ Serie A ទេ៕

Previous articleកីឡាករ Omar Rekik និងក្លឹប Arsenal បានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យា
Next articleខ្សែប្រយុទ្ធ Victor Osimhen នៅតែមានឪកាសក្នុងការចាកចេញពី Napoli