Barcelona បង្ហើបឈ្មោះកីឡាករ ២រូប ដែលក្លឹបនឹងនាំយកមកនៅរដូវក្តៅក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Barcelona នឹងចុះហត្ថលេខាយកតារាឆ្នើមនៅ Bundesliga ចំនួន ២រូប គឺ Jonathan Tah និង Joshua Kimmich ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ២០២៥។ ខ្សែការពារទាំង ២រូបមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកន្លងមក បើទោះបីជាយ៉ាងណាពួកគេបានសម្រេចចិត្តបន្តស្នាក់នៅអាឡឺម៉ង់ដដែរ។

ទោះជាយ៉ាងណាក៏ដោយ វាមិនទំនងថាពួកគេនឹងបន្តការស្នាក់នៅជាមួយ Bayer Leverkusen និង Bayern Munich លើសពីឆ្នាំ២០២៥ នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នោះទេ៕

Previous articleខ្សែការពារ Jonathan Tah បញ្ជាក់យ៉ាងច្បាស់អំពីអនាគតខ្លួន
Next articleMan City ត្រៀមចាយលុយ ៣០០លានផោននៅឆ្នាំក្រោយ ប្រសិនជាលោក Pep Guardiola ចាកចេញមែន