Real Madrid កំពុងចាប់អារម្មណ៍ខ្សែបម្រើវ័យក្មេងរបស់ក្លឹប Sunderland

បរទេស៖ ខ្សែបម្រើ Chris Rigg របស់ក្លឹប Sunderland កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្លឹបកំពូលៗនៅអឺរ៉ុបមួយចំនួនបានចាត់ទុកកីឡាករវ័យ ១៧ឆ្នាំរូបនេះថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យល្អបំផុតម្នាក់នៅក្នុងទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ ​​TBR Football បានអោយដឹងថាក្នុងចំណោមក្លឹបដែលកំពុងតាមដានតារាវ័យក្មេងនោះគឺមាន Borussia Dortmund និង Real Madrid។

Chris Rigg Sunderland 2023

បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងរបស់គាត់ជាមួយក្លឹប Sunderland នៅរដូវក្តៅនេះ។ កីឡាករ Rigg បានបដិសេធការផ្តល់ជូនពីក្រុមខ្លាំងនៅ Premier League រួមទាំង Newcastle United និង Manchester United ដោយជ្រើសរើសជំនួសវិញដើម្បីបន្តការអភិវឌ្ឍន៍របស់គាត់នៅកីឡដ្ឋាន Stadium of Light ៕

Previous articleChelsea កំពុងតាមដានខ្សែការពាររបស់ក្លឹប Crystal Palace
Next articleប្រធានក្លឹប Bayern ចាប់ទុកកីឡាករវ័យក្មេងម្នាក់នេះ ជា Thomas Müller ទី២