បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Rudy Galetti បានអោយដឹងថាក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងវាយតម្លៃលើឪកាសដើម្បីចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប AC Milan និងជម្រើសជាតិបារាំង Mike Maignan ។
ក្លឹបអធិរាជស បានសាកសួរអំពីកីឡាករសញ្ជាតិបារាំងរូបនេះកាលពីឆ្នាំមុន បន្ទាប់ពី អ្នកចាំទីThibaut Courtois បានរង់របួស ហើយក្លឹបអាចបន្តការចាប់អារម្មណ៍លើកីឡាកររូបនេះ ខណៈកុងត្រារបស់គាត់ជាមួយនឹងក្លឹប AC Milan នឹងផុតនៅឆ្នាំ២០២៦៕