បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Real Madrid ចង់ចុះហត្ថលេខាលើខ្សែបម្រើ Rodri របស់ Manchester City, ខ្សែការពារស្តាំ Alexander-Arnold របស់ Liverpool និងខ្សែការពារ William Saliba របស់ Arsenal ឬខ្សែការពារកណ្តាល Cristian Romero របស់ Tottenham ។
ប្រភពដដែលបានបន្ថែមទៀតថាបន្ទាប់ពីការចុះហត្ថលេខានៅរដូវក្តៅរបស់ Kylian Mbappe Madrid បានចាប់ផ្តើមយុគសម័យថ្មីមួយដែលពួកគេមានឆន្ទៈក្នុងការចំណាយដោយសារតែភាពរឹងមាំខាំងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ នោះអាចមើលឃើញពួកគេដណ្តើមយក Rodri ដែលត្រូវបានគេជឿថាចង់ត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញកំណើតរបស់គេ។ កីឡាករ Alexander-Arnold ត្រូវបានទាក់ទងជាមួយក្លឹបអធិរាជស ជាច្រើននៅរដូវក្តៅនេះ ប៉ុន្តែការផ្ទេរមិនអាចកើតឡើងបាន។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកុងត្រារបស់គាត់ដែលផុតនៅឆ្នាំ២០២៥ ការផ្ទេរមកកាន់ La Liga អាចជាអទិភាពមួយ។
ទាំង Saliba និង Romero បានក្លាយជាកីឡាករសំខាន់នៅក្នុងក្រុមភាគខាងជើងនៃទីក្រុងឡុងដ៍រៀងខ្លួន ខណៈខ្សែការពារទាំងពីរមានកិច្ចសន្យាដល់រដូវក្តៅឆ្នាំ២០២៧។ វានៅតែត្រូវមើលថាតើ Madrid នឹងព្យាយាមជ្រើសរើសកីឡាករណាម្នាក់ក្នុងចំណោមពួកគេ។
ខណៈពេលដែលក្រុមអធិរាជស រៀបចំសម្រាប់អនាគតទាក់ទងនឹងការចុះហត្ថលេខាលើការផ្ទេរ ក្រុមរបស់លោក Carlo Ancelotti ចាប់ផ្តើមការការពារជើងឯក Champions League របស់ពួកគេ ដោយត្រូវប្រកួតជាមួយក្រុម Stuttgart៕