ក្លឹប ៣នៅអ៊ីតាលី ចាប់អារម្មណ៍ចង់ផ្ទេរយកខ្សែការពារ Tomiyasu

បរទេស៖ កីឡាករ Tomiyasu ត្រូវបាននិយាយថាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីក្លឹប Arsenal សម្រាប់ទីផ្សារដោះដូរនាខែមករា បន្ទាប់ពីបាត់​បង់​តំណែងជម្រើសដំបូងនៅទឹកដី Emirates។ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាកីឡាករសញ្ជាតិជប៉ុនរូបនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹប Napoli, Inter និង Juventus ដោយក្លឹបទាំងបីកំពុងពិចារណាលើការផ្ទេរនៅក្នុងទីផ្សារដោះដូរនាខែមករា។ ក្លឹប Arsenal នឹងអនុញ្ញាតឱ្យកីឡាករ Tomiyasu ចាកចេញក្នុងតម្លៃប្រហែល ២០លានអឺរ៉ូ។

Riccardo-Calafiori

កីឡាករ Tomiyasu បានអវត្តមានក្នុងការប្រកួត Pre-Season ហើយបានចាប់ផ្តើមរដូវកាល Premier League ជាមួយនឹងបញ្ហារបួសជង្គង់ទៀត។ គាត់​នៅ​មិន​ទាន់​ត្រលប់​ទៅ​ហ្វឹក​ហាត់​ពេញ​លេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​អាច​នឹងត្រូវការពេលវេលា ដើម្បីអាចវិលត្រលប់មកកាន់ការជាសះស្បើយវិញ។ ក្លឹប Arsenal បានចុះហត្ថលេខាយកខ្សែការពារ Riccardo Calafiori នៅរដូវក្តៅពី Bologna ហើយការមកដល់របស់គាត់ទំនងជានឹងបង្ហាញពីដំណឹងអាក្រក់សម្រាប់ Tomiyasu ។

កីឡាករ Tomiyasu ធ្លាប់លេងនៅ Serie A ពីមុន ហើយអាចត្រូវបានលួងលោមអោយត្រលប់ទៅកាន់អ៊ីតាលីវិញ។ គាត់បានចំណាយពេល ២ឆ្នាំជាមួយក្លឹប Bologna មុនពេលចុះកុងត្រាជាមួយ Arsenal ក្នុងឆ្នាំ២០២១។

Guardiola-Arteta split

កីឡាករ Tomiyasu កំពុងបន្តការជាសះស្បើយរបស់គាត់ ហើយដូច្នេះនឹងមិនបង្ហាញខ្លួនក្នុងការប្រកួតថ្ងៃអាទិត្យរវាងក្លឹប Arsenal និងក្លឹប Machester City នៅ Etihad ក្នុងការប្រកួតដ៏ធំក្នុង Premier League នោះទេ៕

Previous articleChiesa បង្ហាញអារម្មណ៍ខ្លួន ក្រោយបានលេងអោយក្លឹប Liverpool
Next articleកូនប្រុសរបស់ Marcelo បង្ហាញខ្លួនលើកដំបូងអោយក្រុម Real Madrid អាយុក្រោម ១៨ឆ្នាំ