បរទេស៖ បន្ទាប់ពីបុរសសញ្ជាតិបារាំងត្រូវបានហាមឃាត់រយៈពេល ៤ឆ្នាំ ក្រោយពីធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់អ័រម៉ូន Testosterone កាលពីឆ្នាំមុន។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់មានរហូតដល់ឆ្នាំ២០២៦ ប៉ុន្តែសម្រាប់ពេលនេះ ឈ្នោះរបស់គាត់នៅតែស្ថិតក្នុងបញ្ជីប្រាក់ខែរបស់ក្លឹប Juventus ដដែរ ។
នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Juventus កំពុងសិក្សាទៅលើការបញ្ចប់កុងត្រា ខណៈពេលដែលឱកាសរបស់គាត់ក្នុងការលុបចោលការព្យួរទោសនេះ គឺមានកម្រិងតិចណាស់៕