ចំបាប់កម្ពុជាឈ្នះមេដាយមាសទី១ ការប្រកួតជើងឯកអាស៊ាន-អូសេអានី

ភ្នំពេញ៖ កីឡាករ​ចំបាប់​ជម្រើសជាតិ​កម្ពុជា ហេង រ័​ត្ន​ថា បាន​ឈ្នះ​ដាយ​មាស​ទី​១​ជូន​ជាតិ ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍​បូក​អូ​សេ​អាស៊ី នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ប្រជែង​ឈ្នះ​កីឡាករ American Samoa ដោយ​ពិន្ទុ ១១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

លោក ខេ​ស៊ី បា​ណេ​ត ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ប្រាប់​ពី​ប្រទេស​ថៃ​មក​ថា នេះ​ជា​មេដាយមាស​ទី​១​របស់​កម្ពុជា ដែល​ដណ្តើម​បាន​ដោយ​កីឡាករ ហេង រ័​ត្ន​ថា លើ​វិញ្ញាសា​ចំបាប់​សេរី ក្នុង​ប្រភេទ​ទម្ងន់ ៩២​គីឡូក្រាម​។ មេដាយមាស​១​គ្រឿង​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​បង្កើន​បាន​មេដាយ​សរុប​បណ្តោះអាសន្ន ៧​គ្រឿង បន្ទាប់​ពី​ឈ្នះ​មេដាយ​សំរឹទ្ធ​៦​គ្រឿង កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា​ម្សិលមិញ​។

លោក ខេ​ស៊ី បា​ណេ​ត គូសបញ្ជាក់​ថា កីឡាករ​ចំបាប់​កម្ពុជា ហេង រ័​ត្ន​ថា មុន​ឈ្នះ​មេដាយមាស គឺ​បាន​ឆ្លង​យកឈ្នះ​កីឡាករ​នូ​វែ​ល​សេ​ឡង់ ១០-០​ពិន្ទុ​ដែរ​។ នេះ​គឺជា​មេដាយមាស​ទី​១​របស់​កម្ពុជា និង​មេដាយ​សំរឹទ្ធ​៦​គ្រឿង​ទៀត សរុប​៧​គ្រឿង គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ មុន​បិទ​បញ្ចប់​ការ​ប្រកួត​ផ្លូវការ នា​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤​។ បេសកកម្ម​អន្តរជាតិ​របស់​កីឡាករ កីឡាការិនី និង​អាជ្ញាកណ្តាល​កម្ពុជា ដែល​ចូលរួម​ប្រកួត Southeast Asian championship & Oceania 2024 នេះ​ទទួល​បានការ​ឧបត្ថម្ភ​ទាំងស្រុង​ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​ស​ហ័​ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​៕

Previous articleខ្សែប្រយុទ្ធ Yusuf Yazici នឹងទៅចូលរួមជាមួយក្លឹបនៅប្រទេសក្រិក
Next articleក្រុមអ្នកចម្បាំងអង្គររបស់កម្ពុជាឈ្នះជើងឯកកីឡាអេឡិចត្រូនិកចិន-អាស៊ាន